UN ប្រកាសការព្រមានអំពីការកើនឡើងករណីជំងឺអុតស្វា(mpox) នៅទ្វីបអាហ្វ្រិក

2024/09/04 09:29:24 pm        280

ទីភ្នាក់ងារសង្គ្រោះរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ករណីជំងឺអុតស្វា(mpox) ប្រហែល៣៦៧ករណី រួមទាំងអ្នកស្លាប់៣នាក់ រហូតមកដល់ពេលនេះ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសចំនួន៥នៅអាហ្វ្រិកខាងកើតនិងខាងត្បូង ក្នុងពេលមានការព្រួយបារម្ភថា ចំនួននេះអាចកើនឡើងបន្ថែមទៀត។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា គិតត្រឹមថ្ងៃច័ន្ទ ប្រទេសប៊ូរុនឌី បានកត់ត្រាករណីចំនួន ៣២៨ករណី អាហ្វ្រិកខាងត្បូង២៤ករណី អ៊ុយហ្គង់ដា៧ករណី ខណៈប្រទេសរ៉្វាន់ដា និងកេនយ៉ា មាន ៤ ករណី រៀងៗខ្លួន។

ការិយាល័យប្រចាំតំបន់របស់អង្គការ OCHA ទទួលបន្ទុកនៅអាហ្វ្រិកខាងត្បូង និងអាហ្វ្រិកភាគខាងកើត នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយស្តីពីជំងឺនេះ បាននិយាយថា ប្រទេសមួយចំនួនក្នុងតំបន់បានចាប់ផ្តើមផែនការឆ្លើយតបរបស់ពួកគេ រួមទាំងប្រទេសប៊ូរុនឌី រ៉្វាន់ដា និងអ៊ុយហ្គង់ដា ដើម្បីគ្រប់គ្រងជំងឺ។ ទោះជាយ៉ាងណា មូលនិធិ និងធនធានមានកំណត់ រារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាលដាលបន្ថែមទៀត។

យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ករណីដែលបានបញ្ជាក់ជាង៣.៨០០ករណី ត្រូវបានកត់ត្រានៅទូទាំងទ្វីបអាហ្រ្វិក ចាប់តាំងពីខែមករា ដោយប្រទេសប៊ូរុនឌី ជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតទីពីរ នៅក្នុងទ្វីបបន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជំងឺនេះថាជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ហើយបានអំពាវនាវឱ្យមានការឆ្លើយតបជាអន្តរជាតិ ដើម្បីបញ្ឈប់ការផ្ទុះឡើងជំងឺអុតស្វា(mpox) និងជួយសង្គ្រោះជីវិតមនុស្ស។ ចំណាត់ការរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងវីរុសនៅប្រទេសកុងហ្គោ និងការរាលដាលចូលទៅកាន់ប្រទេសជិតខាងខ្លួន នៅក្នុងទ្វីបអាហ្រ្វិក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm