វេទិកានេះ ធ្វើឡើងដើម្បីពិនិត្យសណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទនៃការប្រកួតប្រជែង រវាង ប្រទេសមហាអំណាច ភាពតានតឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត។ លើសពីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់មហាអំណាច និងការអនុវត្តរបស់ពួកគេសម្រាប់សន្តិភាព និងសន្តិសុខពិភពលោក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីសារសំខាន់នៃសន្តិភាពផងដែរ ពិសេស យល់ដឹងពីសារសំខាន់នៃការបត់បែនរបស់ប្រទេសនីមួយៗជាដើម។
វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗ៖ ទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការប្រកួតប្រជែងរវាងមហាអំណាច។ ទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងវគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក។
ក្នុងវេទិកានេះ មានការចូលរួមពីវាគ្មិនជំនាញៗជជែកពីបញ្ហានានាតាមវគ្គនីមួយៗផងដែរ៕




