ក្រុមតស៊ូឥស្លាមអ៊ីរ៉ាក់ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានកំណត់គោលដៅលើទីក្រុងហៃហ្វា(Haifa) ភាគខាងជើងប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាមួយនឹងការវាយប្រហារដោយយានដ្រូន កាលពីព្រឹកព្រលឹម។
ទីក្រុងហៃហ្វា ដែលជាទីក្រុងកំពង់ផែ គឺជាចំណុចសំខាន់នៃអង្គការតស៊ូក្នុងតំបន់សម្រាប់រយៈពេល ១១ ខែចុងក្រោយនេះ បន្ទាប់ពីជម្លោះប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា ដោយរបបជ្វីហ្វនិយម។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃពុធ ក្រុមតស៊ូឥស្លាមអ៊ីរ៉ាក់ បាននិយាយថា ការវាយប្រហារនេះ គឺជាការសងសឹកប្រឆាំងនឹងសកម្មភាពរបស់របបជ្វីហ្វនិយម នៅតំបន់ហ្កាហ្សា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការកំណត់គោលដៅលើទីតាំងឈរជើងរបស់កងកម្លាំងអ៊ីស្រាអែល។