រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសទួរគី លោក Ali Yerlikaya បាននិយាយនៅថ្ងៃពុធនេះថា នគរបាលប្រទេសទួរគី បានចាប់ខ្លួនជនសង្ស័យ២២៧នាក់ ពីបទជួញដូរគ្រឿងញៀន និងរឹបអូសបានថ្នាំញៀនជាង៤៧០គីឡូក្រាម។
លោក Yerlikaya និយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ដោយពុំបានបញ្ជាក់ពីពេលវេលានៃប្រតិបត្តិការនោះថា នគរបាលបានរឹបអូសថ្នាំញៀនចំនួន ៤៧៩ គីឡូក្រាម និងថ្នាំគ្រាប់ ១៦០.៩៦៧ គ្រាប់ ក្នុងប្រតិបត្តិការដំណាលគ្នានៅក្នុងខេត្តចំនួន ៤២ខេត្ត ។
លោក Yerlikaya និយាយថា ក្រុមនគរបាលចំនួន៧ក្រុម មានបុគ្គលិក១.៤១៨នាក់ យានយន្ត១២ គ្រឿង និងសត្វសុនខ៣៧ក្បាល បានចូលរួមក្នុងប្រតិបត្តិការនេះ។
រដ្ឋមន្ត្រីប្រទេសទួរគី បានចែករំលែកវីដេអូនៃការរឹបអូសគ្រឿងញៀន និងវីដេអូនៃប្រតិបត្តិការដែលក្រុមនគរបាលកំពុងចាប់ខ្លួនជនសង្ស័យ។
ប្រទេសទួរគី បានបង្កើនការបង្ក្រាបរបស់ខ្លួនលើការរត់ពន្ធគ្រឿងញៀនចាប់តាំងពីឆ្នាំ២០២៣មក។