CSX សហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីលើកកម្ពស់ការយល់ដឹងវិស័យផ្សារហ៊ុន

2024/09/04 11:30:37 pm        1.0 K

ផ្សារមូលបត្រកម្ពុជា (CSX) និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំកម្មវិធី "វេទិកា​ក្រុមហ៊ុនចុះបញ្ជី" ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិស័យផ្សារហ៊ុននៅកម្ពុជា ក៏ដូចជា បង្ហាញ​នូវវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ដើម្បីឱ្យវិនិយោគិន បានស្វែងយល់​ពី​កាលា​នុវត្តភាព​របស់​ធនាគារនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា នៅ​ក្នុង​ពិធី​បើកវេទិកា នាព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា វេទិកា​ក្រុមហ៊ុន​ចុះ​បញ្ជី ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង និងពង្រីក​ទំនុក​ចិត្ត និង​សមត្ថភាព​វិភាគ​ទៅ​កាន់​វិនិយោគិន និងវិនិយោគសក្តានុពលវិស័យផ្សារហ៊ុន មុននឹងសម្រេច​ចិត្ត​វិនិយោគ​ប្រកប​ដោយ​ទំនុកចិត្ត។ ឯកឧត្តម បានបន្តថា ការរៀបចំកម្មវិធីបែបនេះ នឹងធ្វើឲ្យ​វិនិយោគិន​អាច​សម្រេច​ចិត្ត​បានកាន់តែល្អប្រសើរក្នុងការវិនិយោគ ពិសេសពាក់ព័ន្ធនឹងវិនិយោគរយៈពេលវែង។

ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រមួយអាចដំណើរការទៅបានល្អ តម្រូវ​ឲ្យ​មាន​ទាំង​ក្រុម​ហ៊ុនចុះបញ្ជីល្អៗ និងវិនិយោគប្រកបដោយចំណេះដឹង និងព័ត៌មាន។ ជាក់ស្តែង ដូច​ក្នុង​ពេល​នេះ ផ្សារមូលបត្រកម្ពុជាកំពុងតែបន្ថែមចំណេះដឹង និងព័ត៌មានល្អៗ​ជូន​វិនិយោគិន​ដើម្បី​ឲ្យ​វិនិយោគិន​កាន់​តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា គិត​មក​ដល់​ពេលនេះ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងចុះបញ្ជី​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា មានរយៈពេល ៤ឆ្នាំហើយ ដែលមានការចូលរួមពីវិនិយោគិនសរុបចំនួនជាង ២,០០០នាក់ ដោយកាន់កាប់ភាគហ៊ុនចំនួនជាង ៤,៣លានភាគហ៊ុន នៃភាគ​ហ៊ុន​សរុប​របស់​ធនាគារ អេស៊ីលីដា។ លោកបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ធនាគារ អេស៊ីលីដា នៅតែប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ក្នុងការប្រតិបត្តិអភិបាលកិច្ចសាជីវកម្ម និង​ការ​រក្សាតម្លាភាព ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានព័ត៌មានធនាគារ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ដូចៗគ្នាប្រកបដោយប្រសិទ្ធភាព ដូចជា ការជូនដំណឹងអំពី ផែនការ​យុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគលាភ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់ធនាគារ។

គិត​ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា កើនឡើងចំនួនជាង ១ម៉ឺន ៨ពាន់នាក់ ស្មើនឹង ជាង៣៥% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈ​ភាគ​ហ៊ុន​ដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា មានចំនួន ៧៦លានភាគហ៊ុន នៃភាគ​ហ៊ុន​សរុប​របស់ធនាគារ អេស៊ីលីដា ចំនួន ៤០០លានភាគហ៊ុន។ ដោយឡែក គិតត្រឹមត្រី​មាស​ទី​២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,២២ ប៊ីលានរៀល ស្មើ​នឹង​ប្រមាណ ២.៧៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៨,៧៥% ធៀបនឹងផលិត​ផល​ក្នុង​ស្រុក​សរុ​ប​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        105
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm