កម្ពុជា​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នា​ខែ​វិច្ឆិកា ឆ្នាំ​២០២២

2021/09/20 07:15:58 pm        111

កីឡា​ជាតិ​៖ ការប្រកួត​កីឡា​ជាតិលើក​ទី​៣ គ្រោង​នឹង​រៀបចំ​ជាថ្មីចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ បន្ទាប់ពី​ព្រឹត្តិការណ៍​នេះត្រូវបាន​ខកខាន​រៀបចំកាលពី​ឆ្នាំ​២០២០ ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩។

​ឯកឧត្តម សុខ ​សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ថា កិច្ចប្រជុំ​នេះ គឺជា​ការផ្ដល់​ព័ត៌មាន និង​គោលបំណងនៃ​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះ ដល់​សហព័ន្ធ​កីឡា​ជាតិ និង​មន្ទីរ​រាជធានី​-​ខេត្ត ព្រោះនេះ​ជាការ​ធ្វើតេស្ដ និង​វាស់​ស្ទង់​មួយ​ដ៏​សំខាន់ សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​មួយរយៈ​កិច្ចប្រជុំ​នេះ ក្រសួង​ចង់​ធ្វើការ​ថ្លឹងថ្លែង​ឲ្យ​បានច្បាស់លាស់​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ អំពី​ការរៀបចំ​កីឡា​ជាតិលើក​ទី​៣ និង​ស្ថានភាព​កូ​វីដ​-១៩ ដើម្បី​ផ្ដល់នូវ​តុល្យភាពក្នុងការ​ត្រៀមលក្ខណៈ​សម្បត្តិ ក្នុងករណី​ដែល​ស្ថានភាព​កូ​វីដអំណោយផលនឹង​រៀបចំ​ការប្រកួត​នៅ​ឆ្នាំ​២០២២ តែបើ​ករណី​ស្ថានភាព​កូ​វីដមិន​អំណោយផល​ទេ តើ​ត្រូវ​រិះរក​វិធី​អ្វីដើម្បី​ជា​រូបមន្ដ​ថ្មី អាច​រៀបចំ​ការប្រកួត​កីឡា​ជាតិ​នេះ​បាន។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម សុខ សប្បាយ​ណា។​

​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដដែលបានធ្វើការ​សំណូមពរ​ដល់​សហព័ន្ធ​កីឡា​ជាតិ និង​មន្ទីរ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ត្រូវ​ផ្ដោតលើ​ការរៀបចំ និង​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ដើម្បី​ចូលរួម​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ព្រោះ​ច្បាស់​ណាស់ព្រឹត្តិការណ៍​នេះអាច​ចាត់ទុកជា​ម៉ែត្រ​វ៉ាស់​មួយ​ដ៏​សំខាន់ សម្រាប់​កីឡាករ​-​កីឡាការិនី ក៏ដូចជា​មន្ដ្រី​បច្ចេកទេស ដែលជា​ធនធាន​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​គួរ​ដឹងថា ការប្រកួត​កីឡា​ជាតិត្រូវបាន​រៀបចំ​លើក​ទី​១ កាលពី​ឆ្នាំ​២០១៦ ដោយបាន​កំណត់​កីឡា ១៥​ប្រភេទសម្រាប់ធ្វើ​ការប្រកួតប្រជែង និង​លើក​ទី​២ រៀបចំ​កាលពី​ឆ្នាំ​២០១៨ លើ​ប្រភេទ​កីឡា​ចំនួន ២៧។ ប៉ុន្ដែ​ផែនការ​ត្រៀម​រៀបចំ​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២ ខាងមុខ នឹង​រៀបចំ​ជា​យុទ្ធសាស្ដ្រ​ស្រប​តាមស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដោយ​គ្រោង​រៀបចំ​ការប្រកួត​ចំនួន ៣៩​ប្រភេទ​កីឡា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ៧​ប្រភេទនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​បណ្ដា​ខេត្ត​មួយចំនួន ដើម្បី​ជាការ​ធ្វើតេស្ដ​ត្រៀម​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រនា​ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm