បេសកកម្មរបស់ IMF ចាប់ផ្តើមវាយតម្លៃលើកទី៥ លើកម្មវិធីផ្ដល់កម្ចីដល់អ៊ុយក្រែន ខណៈទីក្រុងគីវ រុះរើរដ្ឋាភិបាល

2024/09/05 02:21:08 am        71

បេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃពុធ (ទី៤ ខែកញ្ញា) បានចាប់ផ្តើមដំណើរការវាយតម្លៃលើកទី៥ នៃកម្មវិធីផ្តល់ប្រាក់កម្ចីចំនួន ១៥,៦ពាន់លានដុល្លាររបស់ខ្លួនដល់ប្រទេសអ៊ុយក្រែន ចំពេលមានការរុះរើរដ្ឋាភិបាលក្នុងសម័យសង្រ្គាមដ៏ធំមួយ។

IMF គឺជាអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិដ៏ធំដល់ទីក្រុងគីវ ហើយកម្មវិធីរយៈពេល ៤ឆ្នាំរបស់ស្ថាប័ននេះ គឺជាផ្នែកដ៏មានសារៈសំខាន់នៃកញ្ចប់ជំនួយសេដ្ឋកិច្ចសកលកាន់តែធំ សម្រាប់ប្រទេសនេះដែលកំពុងត្រៀមខ្លួនសម្រាប់រដូវរងាលើកទី៣ ក្នុងការប្រឹងប្រែងទប់ទល់នឹងការលុកលុយពេញលេញរបស់រុស្ស៊ី។

ទីក្រុងគីវ កំពុងចំណាយប្រហែល ៦០ភាគរយនៃថវិកាសរុបរបស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់កងទ័ពរបស់ខ្លួន និងពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូលោកខាងលិច ដើម្បីផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ឈ្នួលដល់បុគ្គលិកផ្នែកសាធារណៈ ហើយនិងដើម្បីផ្ដល់ហិរញ្ញវត្ថុដល់ការចំណាយផ្នែកសង្គម និងមនុស្សធម៌។

សេចក្តីថ្លែងការណ៍របស់ IMF បានឲ្យដឹងថា បេសកកម្មត្រួតពិនិត្យមូលនិធិ បានចាប់ផ្តើមការពិភាក្សាគោលនយោបាយជាមួយអាជ្ញាធរអ៊ុយក្រែន។

ការវាយតម្លៃនេះ កើតមានឡើងក្នុងពេលដែលប្រធានាធិបតី លោក Volodymyr Zelenskiy កំពុងរុះរើរដ្ឋាភិបាលរបស់ខ្លួន ដើម្បីកំណត់ក្រុមឡើងវិញ នៅមុនរដូវស្លឹកឈើជ្រុះ និងរដូវរងាដ៏សំខាន់ ហើយមកទល់ពេលនេះ រដ្ឋមន្ត្រី ៦នាក់រូបហើយ បានដាក់លិខិតលាលែងពីតំណែង។ តែយ៉ាងណាក្ដី ក្រុមអ្នកវិភាគ និងសមាជិកសភា បាននិយាយថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Serhiy Marchenko ត្រូវបានគេរំពឹងថា នឹងរក្សាតំណែងរបស់លោកដដែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm