នគរបាលស៊ុយអែត នៅថ្ងៃពុធ (ទី៤ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ក្មេងជំទង់ម្នាក់ត្រូវបានបាញ់ប្រហារ នៅក្នុងការប៉ុនប៉ងធ្វើឃាត នៅឯសាលារៀនមួយ ក្នុងទីក្រុង Stockholm ប៉ុន្តែជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ហើយស្ថានភាពស្ថិតនៅក្រោមគ្រប់គ្រងបានទាំងស្រុង។
នគរបាលបាននិយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅព្រឹកថ្ងៃពុធនេះ នៅសាលាមួយ នាភាគខាងត្បូងទីក្រុង Stockholm។
អមដោយការបន្ថែមថា សាលារៀនមិនត្រូវបានចាត់ទុកថា ជាកន្លែងឧក្រិដ្ឋកម្មនោះឡើយ អ្នកនាំពាក្យនគរបាលបានប្រាប់សារព័ត៌មាន Reuters ថា៖ «មនុស្សម្នាក់ត្រូវបានបាញ់ប្រហារ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ មនុស្សម្នាក់នោះ បានដឹងខ្លួន ហើយនិយាយយ៉ាងច្រើន នៅពេលយើងទៅដល់ទីនោះ»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖ «យើងមិនស្វែងរកជនល្មើសបន្ថែមទេ។ យើងជឿថា ស្ថានភាពនៅសាលា ត្រូវបានយើងគ្រប់គ្រងហើយ» ប៉ុន្តែរូបលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទេ។
នាយកសាលា បាននិយាយថា ទាំងជនរងគ្រោះ និងជនសង្ស័យជាសិស្ស នៅសាលា ហើយទំនងជាមានជម្លោះផ្ទាល់ខ្លួននៅពីក្រោយការបាញ់ប្រហារនេះ៕