ផ្ទះលំនៅឋានមួយខ្នង ត្រូវបានខូចខាត ហើយអគ្គិភ័យតិចតួច បានកើតមានឡើង បន្ទាប់ពីមីស៊ីលរាប់សិបគ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ចូលទៅភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធ (ទី៤ ខែកញ្ញា) នេះ។
យោធាអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ូកែតយ៉ាងតិច ៦៥គ្រាប់ ត្រូវបានបាញ់ចេញពីលីបង់ ដែលមួយចំនួនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល និងមួយចំនួនទៀត បានធ្លាក់ចូលទៅក្នុងតំបន់ទីវាល។
ភ្នាក់ងារសង្គ្រោះបន្ទាន់ កំពុងគ្រប់គ្រងអគ្គិភ័យដែលបង្កឡើងដោយគ្រាប់រ៉ូកែត។ មិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។
ជាមួយគ្នានេះ យោធាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើនរបស់ចលនាហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ដើម្បីជាការឆ្លើយតបនឹងការបាញ់គ្រាប់រ៉ូកែតនេះ៕