កម្មករនិយោជិតរោងចក្រសេងយ៉ុង(Zheng Yong) ចូលរួមថវិកាជាមួយរដ្ឋាភិបាល​ព្រោះចង់ជួយ​អភិវឌ្ឍន៍ព្រំដែន

2024/09/05 04:41:44 pm        359

កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សេងយ៉ុង (Zheng Yong) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះស្រាលាញ់ជាតិ និងចង់ជួយអភិវឌ្ឍន៍តំបន់ព្រំដែន។

លោក ចំរើន តុលា កម្មកររោងចក្រសេងយ៉ុង (Zheng Yong) បានបង្ហាញការសប្បាយចិត្ត ចំពោះ​រាជរដ្ឋាភិបាល ដែលបានរៃអង្គាសជាថវិកាដើម្បីធ្វើការអភិវឌ្ឍផ្លូវតាមតំបន់ព្រំដែន។ ក្នុង​នាម​ជា​ប្រជាពលរដ្ឋមួយរួបលោកបានចូល រួមថវិកា​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍនតំបន់ព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន អ៊ូរអរកាន់តែខ្លាំង។

លោក​ចំរើន តុលា និយាយថា៖«ខ្ញុំបានចូលរួមជាថវិកាជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​សាលា​រៀន ផ្លូវ មន្ទីរពេទ្យនៅតំបន់ព្រំដែន ដែលការចូលរួមនេះមិនមែនជាការបង្ខិតបង្ខំឱ្យចូលរួមទេ ប៉ុន្តែ​ជា​ទឹកចិត្តសុទ្ធសាធរបស់ខ្ញុំជាប្រជាពលរដ្ឋទោះបីតិចក្តីច្រើនក្តីក៏ដោយ»។

ស្រដៀងគ្នានេះកញ្ញា ឡាយ ណាំ បានលើកឡើង​ផង​ដែរ​ថា​៖«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ចូលរួម​ចំណែក​​ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ ទោះបីតិចក្តីច្រើនក្តី ប៉ុន្តែវាជាទឹកចិត្តរបស់ខ្ញុំផ្ទាល់»។

ជាមួយ​គ្នានោះអ្នកស្រីម៉ាន អៃសះ ជាកម្មកររោងចក្រសេងយ៉ុង Zheng Yong ម្នាក់ទៀត និយាយថា ៖«នាងខ្ញុំ បានបរិច្ចាគថវិកាទៅមូលនិធិកសាងផ្លូវតាមព្រំដែន ដោយការពេញចិត្ត អត់​មាន​អ្នក​ណាបង្ខំទេ ព្រោះនេះជាការពេញចិត្តចូលរួមក្នុងការកសាងផ្លូវ ដើម្បីអភិវឌ្ឍន៍ប្រទេស ទោះ​បី​លុយតិចតួច ជាទឹកចិត្តរបស់ពួកខ្ញុំ»។

ទន្ទឹមនឹងការចូលរួមយ៉ាងផុលផុសនោះ កម្មករកម្មការិនីនៅរោងចក្រ សេងយ៉ុង (Zheng Yong) ក៏​បានអំពាវនាវ ដល់ កម្មករនិយោជិត ដទៃទៀតនៅទូទាំងប្រទេសចូលរួមបរិច្ចាគជូនទៅ មូល​និធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ឱ្យបានគ្រប់គ្នា ព្រោះការអភិវឌ្ឍតំបន់ព្រំដែន នឹងធ្វើឱ្យព្រំដែន​ប្រទេស​ជាតិ​រឹង​មាំ មានភាពអ៊ូអរ មានទេសចរមកលេង កម្សាន្តបានកាន់ តែច្រើន។

លោក ពុំ ប៉ន កម្មកររោងចក្រសេងយ៉ុង (Zheng Yong) និយាយថា៖«ខ្ញុំសូមអំពាវ នាវដល់​បង​ប្អូន​ទាំងអស់គ្នាជួយ ចូលរួម មូលនិធិរបស់សម្តេចហ៊ុនម៉ាណែតឱ្យបានគ្រប់គ្នាដើម្បី កសាង​ផ្លូវ​ថ្នល់​តាម​ព្រំដែន របស់យើងទាំងអស់គ្នា»។

រីឯកញ្ញាសួង ស្រីពៅ កម្មការិនីរោងចក្រ សេងយ៉ុង (Zheng Yong) ម្នាក់ទៀត បាន​និយាយ​ថា​៖​«ខ្ញុំគិតថាល្អ ហើយ សប្បាយចិត្តដែលរាជរដ្ឋាភិបាលបានកសាងផ្លូវតាមព្រំដែន ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​បាន​ចូលរួម នូវមូលនិធិនេះដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើង ហើយខ្ញុំសូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋគ្រប់គ្នាឱ្យចូលរួមនូវគម្រោង សាងសង់របស់ សម្តេចយើង»។

ដូច​គ្នា​នេះដែរ លោកស៊ុយ សុវណ្ណឌីន កម្មកររោងចក្រសេងយ៉ុង (Zheng Yong) ប្រាប់ថា​៖​«ប្រទេស​ជាតិ អភិវឌ្ឍន៍ ទៅមុខ អាស្រ័យលើបងប្អូន ក៏ដូចជាខ្ញុំបានផ្ទាល់ និង​ជន​រួម​ជាតិ​ទាំង​អស់​ចូល​រួម ទើបធ្វើឱ្យប្រទេសជាតិយើងរីកចម្រើន អាស្រ័យលើមូលហេតុមួយគឺ សាមគ្គីភាព យើង​ការពារបូរណភាពទឹកដី យើងជាខ្មែរយើងគួរតែចូលរួមមូលនិធិនេះឱ្យបានច្រើនកុះករ ខ្ញុំសូម​អំពាវ​នាវ​ហើយអំពាវនាវទៀតឱ្យបងប្អុនទាំងអស់ចូលរួម»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm