នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានជូនដំណឹងពីការបិទបញ្ចប់ការចុះឈ្មោះដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី» (សម្រាប់ថ្ងៃសៅរ៍ ទី៧ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤)។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានបង្ហាញបញ្ជីរាយនាមអ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន (តាមតំបន់បណ្ដោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី») សម្រាប់ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ។




