មនុស្ស ៤នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅវិទ្យាល័យក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក

2024/09/05 05:19:17 pm        408

អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្ស ៤នាក់បានស្លាប់ និង ៩នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅបរិវេណវិទ្យាល័យមួយក្នុងរដ្ឋ ចចា (Georgia) សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (០៤ កញ្ញា)។ អ្នកស្លាប់ទាំង ៤នាក់នោះគឺសិស្សពីរនាក់ និងគ្រូបង្រៀនពីរនាក់នៅវិទ្យាល័យ អាផាឡាឈី (Apalachee) ក្នុងទីក្រុង បារ៉ូ (Barrow) រដ្ឋ ចចា (Georgia) ចម្ងាយប្រហែល ៧០គីឡូម៉ែត្រភាគខាងជើងទីក្រុង អាត្លង់តា (Atlanta) ដែលជាក្រុងធំបំផុតរបស់រដ្ឋ។

លោក គ្រីស ហូសី (Chris Hosey) នាយកការិយាល័យស៊ើបអង្កេតរដ្ឋ ចចា (GBI) បានប្រាប់សន្និសីទសារព័ត៌មាននៅរសៀលថ្ងៃពុធថា ឃាតករត្រូវបានគេកំណត់អត្តសញ្ញាណថាជាក្មេងប្រុសវ័យ ១៤ឆ្នាំឈ្មោះ ខូល ហ្គ្រេ (Colt Gray) ជាសិស្សនៅវិទ្យាល័យនោះ។ ក្មេងប្រុសនោះបានបើកការបាញ់ប្រហារនៅមុនម៉ោង ១០:៣០ព្រឹក ហើយក៏បានប្រគល់ខ្លួនអោយនគរបាលភ្លាមៗនៅពេលត្រូវឡោមព័ទ្ធ។

លោក Hosey បន្ថែមថា មនុស្ស ៩នាក់ផ្សេងទៀតដែលរងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នកបាញ់ប្រហារនោះនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត ហើយនឹងត្រូវកាត់ទោសក្នុងនាមជាមនុស្សពេញវ័យ។ សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យ ប៉ុន្តែពួកគេមិនបានប្រាប់ពីមូលហេតុជំរុញលើការបាញ់ប្រហារនេះនៅឡើយទេ។

ប្រធានាធិបតីអាមេរិក លោក Joe Biden រួមទាំងអ្នកនយោបាយជាន់ខ្ពស់ជាច្រើនទៀត បានថ្កោលទោសការបាញ់ប្រហារដ៏ឃោរឃៅនេះ។ យោងតាមទីភ្នាក់ងារតាមដានហិង្សាដោយកាំភ្លើង Gun Violence Archive បានបង្ហាញថា នៅឆ្នាំ២០២៤នេះ អាមេរិក មានការបាញ់ប្រហារទ្រង់ទ្រាយធំជាង ៣៨០ករណីនៅទូទាំងប្រទេស។ ឧបទ្ទវហេតុដែលត្រូវបានកំណត់ថាជាការបាញ់ប្រហារទ្រង់ទ្រាយធំ គឺពាក់ព័ន្ធនឹងជនរងគ្រោះយ៉ាងហោចណាស់ ៤នាក់ ឬច្រើនជាងនេះត្រូវបានបាញ់ចំ ឬបាញ់សម្លាប់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm