នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បន្តទទូចឱ្យទុកកងកម្លាំងនៅច្រករបៀងព្រំដែនហ្កាហ្សា

2024/09/05 05:45:23 pm        93

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃពុធ (០៤ កញ្ញា) បានបន្តទទូចលើគោលជំហរខ្លួនថា អ៊ីស្រាអែលនឹងយល់ព្រមចំពោះបទឈប់បាញ់អចិន្ត្រៃយ៍ណាមួយនៅក្នុងតំបន់ហ្កាហ្សា ដែលធានាថាតំបន់ព្រំដែនរវាងភាគខាងត្បូងហ្កាហ្សា និងអេហ្ស៊ីប មិនអាចប្រើជាខ្សែជីវិតសម្រាប់ចលនាអ៊ីស្លាមហាម៉ាសបានទៀត។

លោក Netanyahu បានច្រានចោលទាំងស្រុងនូវការដកទ័ពចេញពីច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង ដែលរំពឹងថានឹងមានរយៈពេល ៤២ថ្ងៃ ដោយនិយាយថាសម្ពាធអន្តរជាតិនឹងធ្វើឱ្យខ្លួនមិនអាចត្រឡប់ទៅវិញបាន។

សម្រាប់បទឈប់បាញ់អចិន្ត្រៃយ៍ដែលត្រូវព្រមព្រៀងគ្នាបន្ទាប់ពីនោះ អ៊ីស្រាអែលត្រូវការការធានាថា ភាគីណាក៏ដោយដែលគ្រប់គ្រងហ្កាហ្សាក្រោយសង្រ្គាម នឹងអាចរារាំងច្រករបៀងនេះមិនឱ្យប្រើប្រាស់ជាផ្លូវសម្រាប់ការរត់ពន្ធអាវុធ និងការផ្គត់ផ្គង់សម្រាប់ក្រុមហាម៉ាស។

ច្រករបៀង Philadelphia តាមបណ្តោយជាយខាងត្បូងនៃតំបន់ហ្កាហ្សា ជាប់ព្រំដែនអេហ្ស៊ីប គឺជាឧបសគ្គចម្បងមួយចំពោះកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងនាំយកចំណាប់ថ្នូរអ៊ីស្រាអែលត្រឡប់ទៅវិញជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។

លោក Netanyahu បានទទូចរក្សាការគ្រប់គ្រងលើច្រករបៀងនេះ ជាទីដែលកងទ័ពអ៊ីស្រាអែលបានរកឃើញផ្លូវរូងក្រោមដីរាប់សិបកន្លែង ដែលក្រុមមន្ត្រីនិយាយថា ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ដល់ក្រុមហាម៉ាសជាមួយនឹងអាវុធ និងគ្រាប់រំសេវ៕


អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm