សភាជាន់ទាបរបស់ប្រទេសម៉ិកស៊ិក បានអនុម័តលើការកែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេស កាលពីថ្ងៃពុធ ដែលនឹងឈានទៅរកយុគសម័យថ្មីនៃការបោះឆ្នោតជ្រើសរើសចៅក្រមទាំងអស់។

ការបោះឆ្នោតនេះ ត្រូវបានគណបក្សកាន់អំណាចសាទរ ប៉ុន្តែត្រូវបានគណបក្សប្រឆាំងមើលឃើញថាជាការពិសោធន៍ដ៏គ្រោះថ្នាក់។
ការបោះឆ្នោតអនុម័តដ៏លើសលប់ ដោយសមាជិកសភា បានត្រួសត្រាយផ្លូវសម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញទៅកាន់ព្រឹទ្ធសភា ជាកន្លែងដែលការជជែកដេញដោល ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃពុធ ទី១១ ខែកញ្ញា សប្តាហ៍ក្រោយ ។
ខណៈក្រុមចម្រុះកំពុងកាន់អំណាច ក៏ត្រូវបានគេរំពឹងថានឹងអនុម័តសំណើនៅក្នុងសភាជាន់ខ្ពស់ផងដែរនោះ ការបោះឆ្នោត អាចនឹងខិតកាន់តែជិត។

ការកែទម្រង់ប្រព័ន្ធតុលាការ ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តនៅពេលក្រោយនៅក្នុងខែកញ្ញា ក្នុងអំឡុងខែចុងក្រោយនៃអាណត្តិរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador ដែលផុតអាណត្តិ។
មេដឹកនាំឆ្វេងនិយមរូបនេះ តែងតែរិះគន់នូវអ្វីដែលលោកចាត់ទុកថាជាអំពើពុករលួយក្នុងចំណោមចៅក្រម កំពូលៗ។