សម្តេចធិបតី៖ មកដល់ថ្ងៃនេះ ពលរដ្ឋចូលរួមមូលនិធិកសាងផ្លូវតាមព្រំដែនមានជាង៤០ម៉ឺននាក់ ទទួលបានថវិកាជិត២០លានដុល្លារ

2024/09/05 06:57:35 pm        282

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រហូតដល់ថ្ងៃនេះ មានបងប្អូនប្រជា ពលរដ្ឋជាង៤០ម៉ឺននាក់ហើយ ដែលបានចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន ដោយទទួលបានថវិកាជិត ២០លានដុល្លារអាមេរិក។

ក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ​ចលនាជាតិ និយម និងសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមមូល​និធិកសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានធ្វើឡើងយ៉ាង​ផុលផុស​មិនថាតិច ឬច្រើននោះទេ ពោលគឺមួយថ្ងៃៗគឺមានរហូតដល់ជាង១ម៉ឺននាក់ទៅពីរម៉ឺននាក់ឯណោះ ខណៈមូលនិធិនេះ មិនទាន់ត្រូវបានបិទនោះទេ ហើយសម្តេចក៏បានប្រកាសថ្លែងអំណរអរគុណដល់បងប្អូន​ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដែលបានចូលរួមនូវមូលនិធិនេះផងដែរ។

រាជារដ្ឋាភិបាលបានសម្រេចបង្កើត«មូលនិធិកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុង​គោលបំណង ដើម្បីកៀគរថវិកាបន្ថែមសម្រាប់​កសាងហេដ្ឋារចនាសម្ព័ន្ធនានា​នៅ​តាមបណ្តោយ​ព្រំដែន ដោយកម្មវិធីមូលនិធិនេះ​ក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ​បានចូលរួមចំណែកដោយផ្ទាល់​ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុ​ការពារ និងអភិវឌ្ឍន៍​ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ​ដើម្បីថែរក្សាសុខសន្តិភាព ​អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម។

ភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបង ប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់យ៉ាងផុលផុសបំផុត ខណៈចលនានៃការចូលរួម បរិច្ចាគនេះគឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តម​ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះ។

នៅក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី ​និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានអំពាវនាវដល់ បងប្អូន​ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់បន្តចូលរួមនូវមូលនិធិនេះឲ្យបានគ្រប់ៗ​គ្នាផងដែរ ដើម្បីផលប្រយោជន៍ជាតិ ​និងប្រជាជនខ្មែរយើងទាំងអស់គ្នា ​ជាពិសេសគឺជំរុញសេដ្ឋកិច្ច និងទេសចរណ៍ នៅតាមព្រំដែននេះតែម្តង៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm