WHO៖ កុងហ្គោ រំពឹងពីការដឹកជញ្ជូនវ៉ាក់សាំងជំងឺអុតស្វា(mpox) ដំបូង នៅថ្ងៃព្រហស្បតិ៍នេះ

2024/09/05 07:19:30 pm        132

ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធទី៤ ខែកញ្ញា ថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រំពឹងថានឹងទទួលបានការដឹកជញ្ជូនវ៉ាក់សាំងជំងឺអុតស្វា(mpox) លើកដំបូងរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា នេះ ។

ប្រទេសកុងហ្គោ គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺអុតស្វា(mpox) ដែលអង្គការសុខភាពពិភពលោក បានប្រកាសថាជាគ្រាអាសន្នសុខភាពសាធារណៈសកលកាលពីខែមុន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះ ត្រូវបានរារាំងដោយកង្វះវ៉ាក់សាំង។

អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា វ៉ាក់សាំងដំបូង នឹងទៅដល់នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះ ហើយរដ្ឋាភិបាលកុងហ្គោ គ្រោងនឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងនៅចុងសប្តាហ៍។

ការទៅដល់នៃដូសវ៉ាក់សាំង នឹងជួយដោះស្រាយវិសមភាពដ៏ធំ ដែលបានធ្វើឱ្យបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក គ្មានលទ្ធភាពទទួលបានការចាក់វ៉ាក់សាំងពីរដូសដែលត្រូវបានប្រើប្រាស់នៅក្នុងពេលផ្ទុះឡើងជំងឺអុតស្វា(mpox) ជាសកល កាលពីឆ្នាំ២០២២ ខណៈវ៉ាក់សាំងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល បានសន្យាថានឹងផ្តល់វ៉ាក់សាំងរាប់ម៉ឺនដូស ដែលផលិតដោយក្រុមហ៊ុន Bavarian Nordic និងបាននិយាយថា វ៉ាក់សាំងអាចនឹងត្រូវបានដឹកជញ្ជូនក្នុងពេលឆាប់ៗនេះ។

លោកស្រី Maria Van Kerkhove នាយកស្តីទីនៃអង្គការសុខភាពពិភពលោក ទទួលបន្ទុកផ្នែកជំងឺឆ្លង និងបង្ការជំងឺ បាននិយាយថា ទីភ្នាក់ងារនេះ បានមើលឃើញ «ការកើនឡើងយ៉ាងឆាប់រហ័ស» នៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយយើងមានការព្រួយបារម្ភថា ករណីឆ្លងនៅក្នុងប្រទេសប៊ូរុនឌី ដែលនៅជិតខាងគឺខ្ពស់ជាងអ្វីដែលបានរាយការណ៍រហូតមកដល់ពេលនេះ។


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm