បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានព្យាករថា ស្ថានភាព កាន់តែអាក្រក់ ប្រសិនបើអនុប្រធានាធិបតី និងជាគូប្រជែងរបស់ខ្លួនបច្ចុប្បន្ន លោកស្រី Kamala Harris នឹងឈ្នះការបោះឆ្នោត នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកានោះ។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយពិធីករទូរទស្សន៍ Fox News លោក Sean Hannity កាលពីថ្ងៃពុធ (ទី៤ ខែកញ្ញា) លោក Trump បានរិះគន់សារព័ត៌មាន ABC មួយសប្តាហ៍ មុនការជជែកដេញដោលប្រឆាំងនឹងលោកស្រី Harris ។
ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយកាលពីថ្ងៃពុធថា លោកបាននិយាយថា៖ ពួកគេ គឺជាបណ្តាញដែលមិនស្មោះត្រង់បំផុត អាក្រក់បំផុត និងគ្រោះថ្នាក់បំផុត។ ប៉ុន្តែនោះជាអ្វីដែលខ្ញុំត្រូវបានបង្ហាញ» ។ យុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានទទួលយកគោលការណ៍នៃការជជែកដេញដោល នៅសប្តាហ៍ក្រោយ រួមទាំងមីក្រូហ្វូន ត្រូវបានបិទ នៅពេលដែលវាមិនមែនជាវេនរបស់បេក្ខជន ដែលត្រូវនិយាយនោះ។
ការជជែកដេញដោលគ្នានេះ នឹងជាលើកដំបូងរវាងលោក Trump និងលោកស្រី Harris ដែលបានទទួលបានតំណែងជាបេក្ខភាពបក្សប្រជាធិបតេយ្យពីប្រធានាធិបតីលោក Joe Biden បន្ទាប់ពីលោកបានចាកចេញពីវេទិកា កាលពីថ្ងៃទី ២១ ខែកក្កដា ក្រោយពីការជជែកដេញដោលធ្វើមិនបានល្អប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះ កាលពីចុងខែមិថុនា។