UN៖ ការបង្កកខ្វក់ខ្យល់បរិយាកាស បានធ្លាក់ចុះ នៅអឺរ៉ុប និងចិន ក្នុងឆ្នាំ២០២៣

2024/09/05 10:32:20 pm        109


នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា) នេះ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ការបង្កកខ្វក់ខ្យល់ភាគល្អិត បានធ្លាក់ចុះ នៅទ្វីបអឺរ៉ុប និងប្រទេសចិន ក្នុងឆ្នាំ២០២៣ ដោយសារការបំភាយឧស្ម័នដែលទាក់ទងនឹងសកម្មភាពរបស់មនុស្ស បានថមថយ។

គួរបញ្ជាក់ថា ភាគល្អិតណាណូដែលត្រូវបានស្គាល់ថា PM2.5 ដោយសារតែទំហំរបស់វាតូចជាង ២,៥មីក្រូម៉ែត្រ ក្នុងអង្កត់ផ្ចិត បង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើស្រូបចូល ក្នុងរយៈពេលយូរ ដោយសារពួកវាតូចល្មមអាចចូលទៅក្នុងចរន្តឈាមបាន។ ភាគល្អិតទាំងនេះ បានកើតមានឡើងដោយសារសកម្មភាពរបស់មនុស្ស ដូចជាការឆេះឥន្ធនៈហ្វូស៊ីល ការដឹកជញ្ជូន និងឧស្សាហកម្ម ក៏ដូចជាចំហេះព្រៃ និងធូលីដីខ្សាច់ដែលបក់ដោយខ្យល់ផងដែរ។

វេជ្ជបណ្ឌិត លោក Lorenzo Labrador អ្នកវិទ្យាសាស្ត្រ នៅអង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា៖ «ទិន្នន័យឆ្នាំ២០២៣ បង្ហាញពីភាពមិនប្រក្រតីអវិជ្ជមាន ដែលមានន័យថា ការធ្លាក់ចុះនៃ PM2.5 បើប្រៀបធៀបទៅនឹងរយៈពេលយោងនៃឆ្នាំ ២០០៣-២០២៣ នៅប្រទេសចិន និងអឺរ៉ុប»។

នៅក្នុងព្រឹត្តិបត្រប្រចាំឆ្នាំដែលបានបោះពុម្ព មុនទិវាអន្តរជាតិនៃខ្យល់បិរសុទ្ធ សម្រាប់ផ្ទៃមេឃពណ៌ខៀវ នាថ្ងៃទី៧ ខែកញ្ញា ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា គុណភាពខ្យល់ និងការប្រែប្រួលអាកាសធាតុ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

លោកវេជ្ជបណ្ឌិត Labrador បាននិយាយថា កម្រិតភាគល្អិតល្អ បានកើនឡើងនៅលើឧបទ្វីបឥណ្ឌា និងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។ តែ WMO បានឲ្យដឹងថា ប្រទេសចិន និងអឺរ៉ុប បានកត់ត្រាកម្រិតទាបជាងមធ្យម៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm