តម្លៃប្រេងហក់ឡើងបន្តិច ខណៈ OPEC+ អាចពន្យារការបង្កើនការផ្គត់ផ្គង់ និងការទិញស្តុកទុករបស់អាមេរិកធ្លាក់ចុះ

2024/09/05 10:35:45 pm        32


តម្លៃប្រេងបានហក់ឡើងបន្តិច បន្ទាប់ពីបានធ្លាក់ដល់កម្រិតទាបជាច្រើនខែ នៅមុននេះ ខណៈប្រទេសផលិតធំៗ អាចពន្យារពេលការបង្កើនទិន្នផលដែលបានគ្រោងទុក សម្រាប់ខែក្រោយ ហើយការស្តុករបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ទោះបីជាការកើនឡើងនេះ ត្រូវបានកំណត់ដោយការព្រួយបារម្ភ អំពីតម្រូវការដែលកំពុងមានក៏ដោយ។

ហ៊ុនប្រេងឆៅម៉ាក Brent សម្រាប់ខែវិច្ឆិកា បានឡើង ១៥សេន ឬ ០.១ភាគរយ ដោយឡើងដល់តម្លៃ ៧២,៨៥ដុល្លារ នៅម៉ោង ៤:០២នាទី ម៉ោងសកល បន្ទាប់ពីបានធ្លាក់ចុះ ១,៤ភាគរយ ណៅក្នុងពេលជួញដូរមុន រហូតដល់ការបិទការជួញដូរ ក្នុងតម្លៃទាបបំផុត ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ហ៊ុនប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក សម្រាប់ខែតុលា បានឡើង ១៥សេន ឬ ០,២២ភាគរយ ដោយឡើងដល់ ៦៩,៣៥ដុល្លារ បន្ទាប់ពីបានធ្លាក់ថ្លៃ ១,៦ភាគរយ កាលពីថ្ងៃពុធ (ទី៤ ខែកញ្ញា) រហូតដល់ការទូទាត់ ក្នុងតម្លៃទាបបំផុត ចាប់តាំងពីថ្ងៃទី១១ ខែធ្នូ។

គួរបញ្ជាក់ថា អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសរុស្ស៊ី ដែលត្រូវបានគេស្គាល់ថា OPEC+ កំពុងពិភាក្សាលើការពន្យារពេលការបង្កើនទិន្នផលប្រេងរបស់ខ្លួន ដែលគ្រោងនឹងចាប់ផ្តើម នៅក្នុងខែតុលា បន្ទាប់ពីតម្លៃបានឡើងថ្លៃ។ នេះបើតាមប្រភពចំនួន៤ ពីក្រុមអ្នកផលិត ដែលបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ។

កាលពីសប្តាហ៍មុន OPEC + បានត្រៀមដំណើរការដំឡើងទិន្នផលក្នុងចំនួន ១៨០.០០បារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែតុលា ដែលជាផ្នែកនៃផែនការ ដើម្បីបន្ធូរបន្ថយជាបណ្តើរៗនូវការកាត់បន្ថយចុងក្រោយបំផុតចំនួន ២,២លានបារ៉ែល ក្នុងមួយថ្ងៃ។ ប៉ុន្តែការបញ្ចប់នាពេលខាងមុខ ចំពោះជម្លោះ ដែលបញ្ឈប់ការនាំចេញលីប៊ី និងតម្រូវការរបស់ចិន ក្នុងចំនួនតិចទួច បានជំរុញឲ្យក្រុមនេះពិចារណាឡើងវិញ។

តម្លៃនៅថ្ងៃព្រហស្បតិ៍នេះ ក៏បានឃើញមានការគាំទ្រផងដែរ បន្ទាប់ពីទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិក (API) បានបង្ហាញថា ស្តុកប្រេងឆៅ និងឥន្ធនៈរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ កាលពីសប្តាហ៍មុន។ នេះបើយោងតាមប្រភពទីផ្សារដែលលើកឡើងពីតួលេខ API កាលពីថ្ងៃពុធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm