លោក Petro របស់កូឡុំប៊ី អំពាវនាវឲ្យមានការស៊ើបអង្កេត ជុំវិញការទិញសូហ្វវែរ Pegasus

2024/09/05 11:16:08 pm        36

ប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី លោក Gustavo Petro កាលពីថ្ងៃពុធ (ទី៤ ខែកញ្ញា) បានស្នើឲ្យការិយាល័យអគ្គរដ្ឋអាជ្ញាស៊ើបអង្កេត ជុំវិញការទិញសូហ្វវែរចារកម្ម Pegasus តម្លៃ ១១លានដុល្លារ ដែលលោកបាននិយាយថា អាចត្រូវបានគេប្រើប្រាស់ ដើម្បីធ្វើចារកម្មលើអ្នកនយោបាយប្រឆាំង ក្នុងអំឡុងពេលរដ្ឋបាលមុន។

បច្ចេកវិទ្យាឈ្មោះ Spyware (ជាប្រភេទមេរោគក្នុងកុំព្យួទ័រ) ក្នុងនោះរួមទាំង Pegasus ត្រូវបានគេរកឃើញម្តងហើយម្តងទៀតថា ត្រូវបានប្រើប្រាស់ ដើម្បីលួចចូលទូរសព្ទរបស់សង្គមស៊ីវិល អ្នកនយោបាយប្រឆាំង និងអ្នកសារព័ត៌មាន ក្នុងទសវត្សរ៍ចុងក្រោយនេះ។ ជាពិសេស Pegasus Spyware ដែលបង្កើតដោយក្រុមហ៊ុនអ៊ីស្រាអែល NSO ត្រូវបានរកឃើញ នៅលើទូរសព្ទរបស់មនុស្សផ្សេងៗ ទូទាំងពិភពលោក ក្នុងនោះរួមទាំងអ្នកការពារសិទ្ធិមនុស្សផងដែរ។

ក្នុងអំឡុងពេលផ្សាយតាមទូរទស្សន៍ ដោយដកស្រង់ឯកសារដែលរៀបរាប់លម្អិតនូវការទិញនេះ ពីអង្គភាពព័ត៌មាន និងវិភាគ (UIAF) លោក Petro បានលើកជាសំណួរថា៖ «តើសាច់ប្រាក់ ១១លានដុល្លារចាកចេញពីប្រទេសដោយរបៀបណា តាមយន្តហោះមួយ ឬពីរ ពីការិយាល័យរដ្ឋ ទៅអ៊ីស្រាអែល ដើម្បីទិញសូហ្វវែរ (កម្មវិធី) ដែលធ្វើចារកម្មលើទូរសព្ទដៃទំនាក់ទំនងឯកជន អ្នកនយោបាយ អស់រយៈពេលរាប់ខែ?»។

លោកប្រធានាធិបតីបានចោទសួរបន្ថែមថា តើរូបលោក ឬអ្នកនយោបាយផ្សេងទៀត ត្រូវបានគេកំណត់គោលដៅ ឬអត់ ហើយនៅក្រោមហេតុផលផ្លូវច្បាប់អ្វី?

លោក Petro បានស្នើសុំឲ្យនាយក UIAF និងស្នងការនគរបាល បង្វែរឯកសារពាក់ព័ន្ធ និងសូហ្វវែរនេះទៅការិយាល័យអគ្គរដ្ឋអាជ្ញា ដើម្បីឲ្យប្រជាពលរដ្ឋអាចមានក្ដីរីករាយ ដែលថា សិទ្ធិរបស់ពួកគេត្រូវបានគោរពដោយរដ្ឋ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm