អំឡុងសន្និសីទសារព័ត៌មាននៅវេទិកាសេដ្ឋកិច្ចបូព៌ា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីមានបំណងបង្កើនការដឹកជញ្ជូនទំនិញឆ្លងកាតផ្លូវសមុទ្រខាងជើង ។

លោក Putin បានអញ្ជើញរដ្ឋផ្សេងទៀតឲ្យចូលរួមការសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន Murmansk ផងដែរ ។
លោកនិយាយថា កាលពីឆ្នាំ ២០១៤ ទំនិញទម្ងន់ត្រឹមតែ ៤លានតោនប៉ុណ្ណោះ ត្រូវបានដឹកជញ្ជូនឆ្លងកាត់ផ្លូវសមុទ្រខាងជើង ប៉ុន្តែកាលពីឆ្នាំមុន ទំនិញជាង ៣៦លានតោន ត្រូវបានដឹកជញ្ជូនឆ្លងកាត់រួចទៅហើយ ។

លោក Putin បន្តថា នេះស្មើនឹង ៥ដងច្រើនជាងកំណត់ត្រាអំឡុងសម័យសូវៀត ហើយពួកយើងនឹងបន្តបង្កើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រមួយនេះ ។
លោកបានបញ្ជាក់ថា នៅដំណាច់ឆ្នាំនេះ សមត្ថភាពកំពង់ផែនៅតាមផ្លូវសមុទ្រខាងជើង នឹងកើនឡើងរហូតដល់ ៤០លានតោន ។
លោកថា ពិតណាស់ថាយើងជឿជាក់ថា នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយពួកយើងនឹងបង្កើនសមត្ថភាពដឹកជញ្ជូនរបស់ពួកយើង រហូតដល់ ១០០លានតោន ៕
