នៅថ្ងៃព្រហស្បតិ៍នេះ ខេត្តភាគខាងត្បូង Hainan និង Guangdong ប្រទេសចិន បានប្រឈមការមកដល់របស់ព្យុះទីហ្វុងដ៏ខ្លាំងក្លា Yagi ។
ទូកនេសាទ បានឡើងកំពង់ ហើយទីជម្រកព្យុះទីហ្វុង ត្រូវបានរៀបចំឡើង មុនការបោកបក់ដល់ដីគោករបស់ព្យុះ Yagi នៅតាមតំបន់ឆ្នេរខេត្ត Hainan ដែលវាអាចជាព្យុះមានកម្លាំងក្លាំងក្លាបំផុតវាយប្រហារតំបន់ភាគខាងត្បូងប្រទេសចិន ក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ។
ការិយាល័យឧតុនិយមចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះ Yagi បានបង្កើនកម្លាំងរបស់វាជាមហាព្យុះកាលពីយប់ថ្ងៃពុធ ហើយបច្ចុប្បន្នវាស្ថិតនៅចម្ងាយប្រហែល ៦១០គ.មភាគអាគ្នេយ៍ទីក្រុង Zhanjiang ខេត្ត Guangdong ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋចិន CCTV ឃើញទូកនេសាទទាំងអស់ នៅទីក្រុង Wenchang បានឡើងកំពង់ ក្នុងនោះគ្រឿងផ្គត់ផ្គង់ចាំបាច់ដូចជាទឹក មី និងភួយ បានរៀបចំនៅក្នុងជំរំព្យុះទីហ្វុង ។
នៅក្នុងទីក្រុង Yangjiang ខេត្ត Guangdong ទូកនេសាទទាំងអស់ ត្រូវបានឡើងកំពង់ដូចគ្នា ៕


