សម្ដេចធិបតី៖ ការចំណាយសម្រាប់ពលរដ្ឋទៅកម្សាន្តនៅខេត្តទិសឦសាន មិនប្រើប្រាស់ថវិការដ្ឋឡើយ

2024/09/05 11:37:58 pm        537

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅទស្សនាកម្សាន្តនៅខេត្តទិសឦសានរបស់កម្ពុជា ខណៈការទៅលេងកម្សាន្តដោយឥតគិតថ្លៃ ហើយការចំណាយទាំងអស់គឺជាថវិកា​របស់​ក្រុមគ្រួសារសម្ដេច និងសប្បុរសជននានាបានចូលរួមគាំទ្រ​ដោយ​មិនប្រើប្រាស់ថវិការដ្ឋឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បើបងប្អូនមានការកង្វល់ ខ្លាចបាត់បង់ទឹកដី សូមបងប្អូនអញ្ជើញទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនាទិសឦសានកម្ពុជាឱ្យបានច្រើន ដើម្បី​ចូលរួមលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋនៅតាមបណ្ដាខេត្តនោះដោយផ្ទាល់ផង និងបានឃើញ​ពី​ទិដ្ឋភាពជាក់ស្ដែងនៃការអភិវឌ្ឍនៅទីនោះផងដែរ។

សម្ដេចធិបតី បន្តថា ​សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម​នៅ​ក្រៅស្រុក​មួយក្ដាប់តូចនោះ ប៉ុន្ដែសូមអញ្ជើញទៅទស្សនាដោយផ្ទាល់ ដូចពាក្យចាស់បានពោលថា លើគេនិយាយមួយពាន់ដងមិនស្មើបានទៅឃើញដោយផ្ទាល់ម្ដងឡើយ។

សូមជម្រាបថា បើតាមទិន្នន័យរបស់ក្រសួងព័ត៌មានគិតត្រឹមថ្ងៃទី៥ ខែកញ្ញានេះ​មានបងប្អូន​ប្រជាពលរដ្ឋ​ជាង ១ ពាន់នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្ត​នៅតាមបណ្ដាខេត្តទិឦសាន​របស់កម្ពុជា ខណៈដែលដំណើរទស្សនកិច្ចលើកដំបូងនឹង​ចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។

បើតាមក្រសួងព័ត៌មាន ​បញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើឡើង​នៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹងមានផ្តល់ការ​ធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ។

សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបានរៀបចំបែងចំនួន៣ទីតាំង ៖ ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី មានរយៈពេលពេញ១ថ្ងៃ ។ ទីតាំងទី២ ​ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តក្រចេះ និង​មណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរតាមបណ្តោយព្រំដែន​ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm