រោងចក្រ សហគ្រាសមួយចំនួន បានចូលរួមការពារបរិស្ថានដោយបំពាក់​ឧបករណ៍ត្រួតពិនិត្យ​ការបញ្ចេញសំណល់

2024/09/05 11:46:56 pm        498

រោចក្រ សហគ្រាស មួយចំនួនក្នុងប្រទេសកម្ពុជា បានចូលរួមកិច្ចគាំពារបរិស្ថាន ដោយបានបំពាក់​ឧបករណ៍​ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពី​រោងចក្រ សហគ្រាស។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ ក្រុមហ៊ុន Hi blue Washing Process បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន GFE ក្នុងការផ្តល់សេវាកម្មដំឡើងបរិក្ខា​ត្រួតពិនិត្យតាមអ៊ីនធឺណេតលើការបំភាយពីប្រភពបំពុលនៅកម្ពុជា ដែលមានក្រសួងបរិស្ថានជាអ្នកសម្របសម្រួល។

បើតាមលោក លី វីពីង (Li weiping) តំណាងក្រុមហ៊ុន Hi blue Washing Process Co., Ltd បានឱ្យដឹងថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងទឹកខ្វក់នៅក្រុមហ៊ុនរបស់លោក គឺធ្វើឡើងដោយគោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងម្យ៉ាងវិញទៀតដើម្បីជាការចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថាននៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា ចាប់ពីថ្ងៃបើកយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅតាមរោងចក្រ សហគ្រាស កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៤ខែកញ្ញាម្សិលមិញ មានរោងចក្រ សហគ្រាសចំនួនជាង១០០បានចុះក្នុងបញ្ជីដែលត្រូវបំពាក់ឧបករណ៍ត្រួតពិនិត្យសំណល់រាវ។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទើបតែមាន រោងចក្រ សហគ្រាសចំនួនបីកន្លែងធំៗ ស្ថិតនៅខេត្តស្វាយរៀង និងបាត់ដំបង បានយល់ព្រមបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ។ ឯកឧត្តមបានរម្លឹកដល់រោងចក្រ សហគ្រាស មិនទាន់បានបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណល់រាវ សូមរួសរាន់បំពាក់ឧបករណ៍តាមដាននេះ បើមិនដូច្នេះនឹងប្រឈមទៅមុខច្បាប់។

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថានបាន នឹងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុល សក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាស ឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។ ក្នុងករណីខកខាន មិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ១០០% ដោយមិនមានការលើកលែងឡើយ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm