ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអ៊ុយហ្គង់ដា និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កីឡាការិនីរត់ប្រណាំងម៉ារ៉ាតុងកីឡាអូឡាំពិកអ៊ុយហ្គង់ដា Rebecca Cheptegei បានស្លាប់ រយៈពេលប៉ុន្មានថ្ងៃក្រោយរូបនាងរងការដុតសម្លាប់ដោយអតីតមិត្តប្រុសរបស់នាង ។
នាង Cheptegei ដែលជាប់លេខ ៤៤នៅទីក្រុងប៉ារីស មានផ្ទះនៅប្រទេសកេនយ៉ា ជាកន្លែងដែលនាងស្នាក់នៅ ពេលនាងហ្វឹកហាត់នៅក្នុងប្រទេសមួយនេះ ។
សារព័ត៌មានកេនយ៉ា និងអ៊ុយហ្គង់ដា រាយការណ៍ថា នាង Cheptegei វ័យ ៣៣ឆ្នាំ ដែលបានចូលរួមព្រឹត្តការណ៍កីឡាអូឡាំពិកក្រុងប៉ារីស រងការរលាកភ្លើងជាង ៧៥ភាគរយលើរាងកាយរបស់នាង នៅក្នុងការវាយប្រហារនៅប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ ធ្វើឲ្យនាងក្លាយជាអត្តពលិកនារីទី ៣ ត្រូវបានសម្លាប់នៅក្នុងប្រទេសមួយនេះ ចាប់តាំងពីខែតុលា ឆ្នាំ ២០២១ ។
កីឡាការិនីកេនយ៉ា Agnes Tirop ត្រូវបានគេចាក់សម្លាប់ក្នុងផ្ទះរបស់នាងនៅទីក្រុង Rift Valley កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ។
នាង Tirop បានបំបែកកំណត់ត្រារត់ប្រណាំងម៉ារ៉ាតុងចម្ងាយ ១០គ.មនៅប្រទេសអាល្លឺម៉ង់ ។ នាងបានឈ្នះមេដាយសំរិទ្ធិនៅព្រឹត្តការណ៍ World Championships ក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០២២ ៕


