អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនបានពិចារណាអំពីការកេណ្ឌទ័ពបន្ថែមទៀតទេ។
ដោយឆ្លើយសំណួរពាក់ព័ន្ធនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) លោក Peskov បាននិយាយថា៖«គ្មានរឿងបែបនេះ ត្រូវបានពិភាក្សាឡើយ »។
លោកបានបន្ថែមថា ទន្ទឹមនឹងនោះ ចំនួនអ្នកដែលកំពុងស្វែងរកការចុះកិច្ចព្រមព្រៀងជាមួយក្រសួងការពារជាតិរុស្ស៊ី ដើម្បីចូលរួមប្រតិបត្តិការយោធាពិសេស កំពុងកើនឡើង។
លោក Peskov បានបញ្ជាក់ថា៖ «ដូច្នេះ ខ្ញុំមិនបានឮការពិភាក្សាណាមួយអំពីការជ្រើសរើសទាហានបន្ថែមទៀតទេ។
កាលពីខែកក្កដា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ពលរដ្ឋ រុស្ស៊ីប្រហែល ១៩០.000 នាក់ បានចុះឈ្មោះចូលបម្រើយោធា ចាប់តាំងពីដើមឆ្នាំ ២០២៤។