ស្ទឹង Bosna ដែលហូរកាត់រដ្ឋធានី Sarajevo ប្រទេសបូស្នី សល់តែទឹករាក់ ដោយសាររីងស្ងួត អំឡុងគ្រោះរាំងស្ងួតរយៈពេលយូរនៅតំបន់បាល់កង់ ។
តំបន់ជាច្រើននៅបាល់កង់ បានជួបរដូវក្តៅដ៏ក្តៅបំផុតជាប់កំណត់ត្រា បង្កឡើងដោយសាររលកកម្តៅម្តងហើយម្តងទៀត ពេលដែលសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ ។
លោក Nusret Dreskovic គឺជាសាស្រ្តាចារ្យផ្នែកភូមិវិទ្យារបស់បូស្នី និយាយថា ទឹកស្ទឹងបានរីង ដោយសារផលប៉ះពាល់បង្កឡើងពីបម្រែបម្រួលអាកាសធាតុ ។
លោកបន្តថា ស្ទឹង Bosna បានផ្គត់ផ្គង់ទឹកស្អាតដល់រដ្ឋធានី Sarajevo ប៉ុន្តែឥឡូវវារីងអស់ទៅហើយ ដោយសារលកកម្តៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបច្ចុប្បន្នអូសបន្លាយពេលដល់ខែកញ្ញា ៕