ហូឡង់ដំឡើងការចំណាយលើវិស័យការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមកំហែងថ្មី

2024/09/06 02:45:47 am        162

រដ្ឋាភិបាលហូឡង់បានប្រាប់ឲ្យដឹងថា ប្រទេសហូឡង់នឹងបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង ១០ភាគរយ នៅឆ្នាំក្រោយ ដោយវិនិយោគលើរថក្រោះ យន្តហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធការពារដែនអាកាសថ្មី ដែលជាការជំរុញមួយ ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួន ក្នុងការទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខថ្មី។

រដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា) នេះ បាននិយាយថា ការចំណាយលើវិស័យការពារជាតិ នឹងត្រូវបានបង្កើនចំនួន ២,៤ពាន់លានអឺរ៉ូ (២,៧ពាន់លានដុល្លារ) ដោយនាំឲ្យថវិកាប្រចាំឆ្នាំឡើងដល់ប្រហែល ២៤ពាន់លានអឺរ៉ូ។

រដ្ឋមន្ត្រីការពារជាតិ លោក Ruben Brekelmans បាននិយាយថា៖ «ការគំរាមកំហែងថ្មីទាមទារឲ្យមានវិធានការ។ ការលុកលុយដោយគ្មានមេត្តារបស់រុស្ស៊ីទៅលើអ៊ុយក្រែន បង្ហាញថា ការវាយប្រហារលើសម្ព័ន្ធមិត្តអង្គការណាតូ គឺមិនអាចមិនគិតបានទៀតទេ»។

ជាមួយគ្នានេះ លោកបានបន្ថែមថា ប្រទេសចិន អ៊ីរ៉ង់ អំពើភេរវកម្ម និងការវាយប្រហារតាមអ៊ីនធឺណិត ក៏បានបង្កជាការគំរាមកំហែង នាពេលខាងមុខ ចំពោះសន្តិសុខជាតិរបស់ប្រទេសហូឡង់ផងដែរ។

បន្ទាប់ពីមានការរឹតបន្តឹងជាច្រើនឆ្នាំ ការជំរុញនេះធ្វើឲ្យការចំណាយលើវិស័យការពារជាតិរបស់ហូឡង់ស្ថិតនៅផ្លូវដែលបំពេញតាមកម្រិតអប្បបរមា ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាលើកដំបូង គិតចាប់តាំងពីសម្ព័ន្ធមិត្តណាតូ បានយល់ព្រមលើកម្រិតនោះ កាលពី ១០ឆ្នាំមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm