បញ្ចប់ថ្ងៃប្រកួតទី៨ (៥ កញ្ញា ២០២៤) ការប្រកួតកីឡាប៉ារ៉ាឡាំពិកប៉ារីស២០២៤(Paralympic 2024) ចិនបន្តឈរកំពូលតារាងជើងឯក។
ចិនឈ្នះមេដាយមាស១២គ្រឿងបន្ថែមទៀតថ្ងៃប្រកួតទី៨ ថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤ ដើម្បីបន្តឈរកំពូលតារាងជើងឯកប៉ារ៉ាឡាំពិក២០២៤ទីក្រុងប៉ារីស។
ចិនឈ្នះមេដាយសរុប ១៦៦គ្រឿង (មាស៧៤គ្រឿង ប្រាក់៥៥គ្រឿង និងសំរឹទ្ធ៣៧គ្រឿង)។
ចក្រភពអង់គ្លេសបន្តឈរលេខ២ ក្រោយដណ្តើមបានមេដាយមាស៣៦គ្រឿង ប្រាក់២៩គ្រឿង និងសំរឹទ្ធ១៩គ្រឿង សរុប៨៤គ្រឿង។
អាមេរិក ឈ្នះមេដាយមាស២៧គ្រឿង ប្រាក់៣៣គ្រឿង និងសំរឹទ្ធ១៧គ្រឿង សរុប៧៧គ្រឿង ហើយតាមពីក្រោយដោយហូឡង់ បារាំង អ៊ីតាលី អ៊ុយក្រែន ប្រេស៊ីល៕






