Cristiano Ronaldo បានក្លាយជាកីឡាករដំបូងដែលស៊ុតបញ្ចូលទី ៩០០ គ្រាប់ក្នុងអាជីពបាល់ទាត់កម្រិតកំពូល ខណៈដែលព័រទុយហ្កាល់យកឈ្នះក្រូអាស៊ី ២-១។
កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានស៊ុតបាល់វ៉ូឡេនៅនាទីទី ៣៤ ដែលជាគ្រាប់នាំមុខ ២-០ សម្រាប់ព័រទុយហ្កាល់បន្ទាប់ពី Diogo Dalot បើកការនាំមុខនៅនាទីទី ៧។
មួយគ្រាប់នេះ ក៏ជាការពន្លាតគ្រាប់បាល់ដល់ ១៣១ គ្រាប់ឱ្យក្រុមព័រទុយហ្កាល់ ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
៩០០ គ្រាប់នេះគឺបូកបញ្ចូលតាំងពីពេលប្រកួតអាជីពបាល់ទាត់ជាមួយ Sporting Lisbon, Manchester United, Real Madrid, Juventus និង Al-Nassr៕





