បាល់ទាត់៖ Real Madrid បានឡើងមកឈរកំពូលតារាង ក្រោយវាយបកពីក្រោយយកឈ្នះចុងម៉ោងនៅទឹកដី Valencia ២-១។ ក្រុមម្ចាស់ផ្ទះបាននាំមុខមុននៅនាទីទី៦៦ ដោយ Hugo Duro តែក្រុមម្ចាស់ផ្ទះមិនអាចទប់ ១គ្រាប់នេះជាជ័យជំនះដល់ចប់ការប្រកួតឡើយ។

Vinicius Junior គឺជាអ្នករកបានគ្រាប់តាមស្មើនៅនាទីទី៨៦ ហើយហៀបនឹងចប់នៅសល់តែ ២នាទីទៀត Karim Benzema គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះនៅនាទីទី៨៨។ ជ័យជំនះនេះមានន័យថា Real Madrid នៅតែមិនស្គាល់ចាញ់នៅឡើយរដូវកាលនេះក្រោមការដឹកនាំរបស់លោក Carlo Ancelotti ដោយរួមមានឈ្នះ៤ ស្មើ១ មាន ១៣ពិន្ទុ។ ការប្រកួតកាលពីថ្ងៃសៅរ៍ Atletico Madrid បានខកខាន ៣ពិន្ទុក្នុងទឹកដីរបស់ខ្លួនក្រោយស្មើ ០-០ ពេលទទួលភ្ញៀវ Athletic Bilbao ដែលធ្វើឱ្យក្រុមរបស់លោក Diego Simeone ឈរលេខ២ មាន ១១ពិន្ទុ។ Valencia ឈរលេខ៣ មាន ១០ពិន្ទុស្មើគ្នាជាមួយ Real Sociedad លេខ៤ ពោលគឺ Real Sociedad ក៏ស្មើគ្នា ០-០ ក្នុងទឹកដីខ្លួនឯងដែរពេលទទួលភ្ញៀវ Sevilla យប់មិញ៕
អត្ថបទ៖នាង សុភាវុធ