ពលរដ្ឋទទូចស្នើដល់អាជ្ញាធរជួយអន្តរាគមន៍​ដោះស្រាយបញ្ហាក្លិនទឹកកខ្វក់ ដែលបង្ហូរចេញពីកាស៊ីណូនៅច្រកអូរស្មាច់

2024/09/06 06:55:39 pm        56

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅចំណុចភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៤ បានទទូចស្នើដល់អាជ្ញាធរមេត្តាជួយសម្រួល​ដោះស្រាយចំពោះបញ្ហាក្លិនទឹកស្អុយ និង​កាកសំណល់​កខ្វក់​ដែលកាស៊ីណូរបស់អ្នកឧកញ៉ា លឹម ហេង និងកាស៊ីណូ លី យ៉ុងផាត់ ដែលបានបង្ហូរធ្លាក់មកចំណុចអូរទី១ បណ្តាលឲ្យមានក្លិនស្អុយ​បង្ករ​ផលប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាសុខភាពប្រចាំថ្ងៃរបស់ពួកគាត់ និងធ្វើឲ្យទឹកនៅចំណុចនេះប្រើប្រាស់មិនកើត និងមានក្លិនស្អុយខ្លាំងជាប់ជាប្រចាំផងដែរ។

ពលរដ្ឋម្នាក់ឈ្មោះ យក់ ពន្លឺ រស់នៅក្បែរតំបន់ចំណុចអូរទី១ បានឲ្យដឹងថា កន្លងមក​ពួកគាត់​បានប្រើប្រាស់ប្រភពទឹកអូរនេះ បានដូចជាការបោកខោអាវ មុជទឹក បានជាធម្មតា និងបាន​បូម​យកទុក​ប្រើប្រាស់ជាប្រចាំថ្ងៃបានផងដែរ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេល​ច្រើន​ឆ្នាំមក​ហើយដែលកាស៊ីណូទាំងពីរទីតាំង​នេះ ​បាន​បង្ហូរទឹកលូ និង​កាកសំណល់​កខ្វក់​ទម្លាក់​មក ធ្លាក់មកចូលក្នុង​អូរនេះធ្វើឲ្យពួកគាត់មិនអាចប្រើប្រាស់​ប្រភពទឹកអូរនេះ បានតទៅទៀតនោះឡើយ។

ពលរដ្ឋ បានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់រស់នៅក្បែរចំណុចអូរទី១នេះ គឺ​សាំនឹងការស្រូប​ក្លិនទឹកស្អុយ និងឲ្យធ្វើបរិស្ថាននៃការរស់នៅរបស់ពួកគាត់ក្បែរចំណុចនោះ​អាចប្រឈម និង​ផលប៉ះពាល់យ៉ាងខ្លាំង ដល់បញ្ហាសុខភាពពិសេសកូនៗតូចៗរបស់ពួកគាត់ តែងតែមាន​ជំងឺដង្កាត់ផ្សេងៗ​កើតឡើង​ដោយសារតែការរស់នៅក្បែរក្លិនទឹកស្អុយនេះតែម្តង។

ជាមួយគ្នានោះពលរដ្ឋ បានទទូចស្នើសុំទៅដល់អាជ្ញាធរឲ្យជួយដោះស្រាយ​ចំពោះបញ្ហា​ប្រឈម​ទាំងអស់នេះ​ ឲ្យបានឆាប់ ​ប៉ុន្តែជាលទ្ធផលអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅតែមិន​ទទួល​បានលទ្ធផលដោះស្រាយបាននោះទេ ចំពោះបញ្ហានេះ។

សម្រាប់​លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ កន្លងមក បានឲ្យដឹងថា បញ្ហានេះ ​លោកបានចាត់មន្រ្តីក្រុមការងារសង្កាត់​ឲ្យចុះពិនិត្យ និងធ្វើរបាយការណ៍​ជូនទៅអភិបាលក្រុង​ជា​អ្នកសម្រេចហើយ រងចាំការដោះស្រាយបន្តទៀត។ រីឯលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានឲ្យដឹងថា ចំពោះបញ្ហានេះ ​លោក​បានឲ្យក្រុមការងារក្រុង​ចុះពិនិត្យ​ជាមួយ​មន្ទីរបរិស្ថានខេត្ត​ម្តងរួចហើយ និងធ្វើរបាយការណ៍ជូនថ្នាក់ខេត្ត ដើម្បីពិនិត្យដោះស្រាយជូនពលរដ្ឋ និងបានហៅខាង​ភាគីកាស៊ីណូ​មកប្រជុំរកដំណោះស្រាយ ​ប៉ុន្តែមកដល់ពេលនេះ​ នៅតែគ្មានចំណាត់ការនោះទេ។

យ៉ាងណាម៉ិញលោក ផួង លីណា ​ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា ចំពោះបញ្ហានេះ​កន្លងមក​លោកបានហៅខាងភាគីក្រុមហ៊ុនកាស៊ីណូ ទាំងពីរមកពិភាក្សារក​ដំណោះស្រាយ​ដើម្បី​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​ សម្រាប់ធ្វើការរៀបចំបង្កើតអាងស្តុកទឹកកខ្វក់​ដើម្បីរក្សា​កាកសំណល​រាវ​មុន​និងធ្វើការបង្ហូរមកតាមប្រព័ន្ធលូ។ ប៉ុន្តែជាលទ្ធផលមកដល់ពេលនេះ​នៅតែពុំទាន់ឃើញមាន​ចំណាត់ការណាមួយ​បានដោះស្រាយបញ្ហាទាំងអស់នេះជូនពលរដ្ឋនោះទេ៕ អត្ថបទ សារិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm