អភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈ

2024/09/06 07:09:08 pm        121

អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យក្រុមគ្រូពេទ្យដែលបំរើការងារនៅមន្ទីរ​ពេទ្យខេត្ត​ត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព សុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈជូនអ្នកជំងឺ។

ថ្លែងក្នុងពិធីពិនិត្យវឌ្ឍនភាពនៃការរៀបចំលក្ខណៈ​វិនិច្ឆ័យ​សម្រាប់ការវាយតម្លៃ និងប្រឡង​ប្រណាំង​សេវាសាធារណៈគំរូឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីសុខាភិបាលតាមផ្នែកនីមួយៗ ​និងក្រុមគ្រូពេទ្យ ត្រូវ​ពង្រឹងនូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋដែលមកពិនិត្យព្យាបាលជម្ងៃនៅមន្ទីរពេទ្យខេត្ត លើចំណេះជំនាញចំណេះដឹងផ្នែកបច្ចេកទេសនិង​សីលធម៌​វិជ្ជាជីវៈ​ដើម្បីផ្តល់សេវាសុខាភិបាល​ឲ្យមានគុណភាព​គុណធម៌ ​និងសុវត្ថិភាពជូនអ្នកជំងឺប្រកបដោយភាពសុខសប្បាយ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​បានបន្ថែមទៀតថា ដើម្បីឈាន​ដល់ទទួលបានជ័យលាភីការផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ សម្រាប់មន្ទីរពេទ្យខេត្ត​កំពង់ចាមនោះ គឺត្រូវចូលរួមទាំងអស់គ្នា ក្នុងការអនុវត្ត​បំពេញការងារជាក់ស្តែង ហើយប្រសិន​បើនៅមានចំណុចខ្វះខាតណាមួយត្រូវបន្តបំពេញបន្ថែមទាំងគុណភាពការងារ និង​បុគ្គលិក​សុខាភិបាលទាំងអស់ត្រូវប្រើឥរិយាបថឲ្យល្អចំពោះអ្នកទទួលសេវា ពោលគឺត្រូវធ្វើយ៉ាង​ណាទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវា ពិនិត្យ ព្យាបាលនៅតាមកន្លែងរៀងខ្លួនឲ្យមានប្រសិទ្ធិខ្ពស់ និងកាន់តែល្អជាងឆ្នាំ២០២៣ទៀត។

គូសបញ្ជាក់ថា មន្ទីរពេទ្យខេត្តកំពង់ចាម គឺជាមន្ទីរពេទ្យកម្រិតបី ហើយធ្លាប់ទទួលបានជ័យលាភី លេខ១ ទូទាំងប្រទេស ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០១៩៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm