អង្គភាពឃ្លាំមើលបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប បាននិយាយនៅពីថ្ងៃសុក្រ (០៦ កញ្ញា) នេះថា ពិភពលោកជួបប្រទះដូវក្តៅនៅអឌ្ឍគោលខាងជើងដ៏ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ខណៈការឡើងកម្ដៅផែនដីនៅតែបន្តកាន់តែខ្លាំងក្លា។

សេវាបម្រែបម្រួលអាកាសធាតុ ខនភើនីខឺស ឬហៅថា C3S បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែមួយថា រដូវក្តៅនៃខែមិថុនា ដល់ខែសីហា ឆ្នាំនេះមាងអាកាសធាតុខ្លាំងក្លាជាងរដូវក្តៅឆ្នាំមុន ហើយក្លាយជារដូវក្តៅដែលក្ដៅបំផុតក្នុងកំណត់ត្រាពិភពលោក។ កម្ដៅដ៏លើសលប់នេះបង្កើនលទ្ធភាពដែលថាឆ្នាំ២០២៤ នេះនឹងក្លាយជាឆ្នាំក្តៅបំផុតរបស់ភពផែនដីក្នុងកំណត់ត្រាលើសពីឆ្នាំ២០២៣។

នាយករង C3S លោកស្រី សាមែនថា ប៊ឺហ្គេស (Samantha Burgess) បាននិយាយថា «ក្នុងអំឡុងពេលបីខែចុងក្រោយនៃឆ្នាំ២០២៤ ពិភពលោកបានជួបប្រទះនឹងអាកាសធាតុក្តៅបំផុតនៅខែមិថុនា និងខែសីហា ដែលជារយៈពេលក្តៅបំផុត និងជារដូវក្តៅក្តៅបំផុតក្នុងកំណត់ត្រា»។
លោកស្រីបន្ថែមថា លុះត្រាតែប្រទេសនានាកាត់បន្ថយការបំភាយឧស្ម័នដែលជំរុញកម្ដៅភពផែនដីជាបន្ទាន់ បើមិនដូច្នេះទេអាកាសធាតុខ្លាំងក្លា «នឹងកាន់តែតានតឹងឡើង»។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដុតឥន្ធនៈហ្វូស៊ីល គឺជាមូលហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុ៕