នគរបាលបាននិយាយថា យ៉ាងហោចណាស់សិស្សចំនួន ១៧នាក់ បានបាត់បង់ជីវិត បន្ទាប់ពីសាលារៀនមួយកន្លែង នៅកណ្តាលប្រទេសកេនយ៉ា ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា)។

ជាមួយគ្នានេះ មានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានការរលាកធ្ងន់ធ្ងរ។
អ្នកនាំពាក្យនគរបាល លោកស្រី Resila Onyango បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មូលហេតុនៃការឆេះ នៅសាលាបឋមសិក្សា Hillside Endarasha ក្នុងតំបន់ Nyeri កំពុងត្រូវបានស៊ើបអង្កេត៕