អាកាសយានដ្ឋានអន្តរជាតិតេជោនឹងហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍​បញ្ជាការ​ហោះ​ហើរ

2024/09/06 09:12:44 pm        488

មក​ដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរឱ្យបានរួចរាល់ មុនដាក់ឱ្យដំណើរហោះហើរ​ការជា​ផ្លូវ​ការ​នៅ​ឆមាស​ទី​១​ឆ្នាំ ២០២៥ ហើយពេលនេះ នឹងដាក់ឱ្យហោះ​ហើរ​សាកល្បង​ ដើម្បី​ត្រួត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរនៅថ្ងៃទី៨កញ្ញា បន្ទាប់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំ​ប្រតិបត្តិ​ដែល​មាន​ប្រតិភូ​អាកាសចរ​ស៊ីវិល ប្រតិភូក្រុមហ៊ុនប្រតិបត្តិការអាកាសយានអន្តរជាតិតេជោ ប្រតិភូ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ ប្រតិភូក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ និង​ស្ថាប័ន​ជំនាញមួយចំនួនទៀត បានចុះពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិតេជោដោយផ្ទាល់។

បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល បាន​ប្រាប់ថា មកដល់ពេលប្រតិភូទំាងអស់បានប្រជុំសម្រេចរួចរាល់ រយៈពេល៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី៨​កញ្ញា ដល់ថ្ងៃទី១២កញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោមួយនេះនឹងដាក់ ឱ្យ​ហោះ​ហើ​រសាកល្បង ដើម្បីត្រួតពិនិត្យរាល់ឧបករណ៍បញ្ជាការហោះហើរឱ្យបានរួចរាល់ជាមុន ក្នុង​នេះ​ក្រុម​​ការងារ​ជំនាញបានចុះមកពិនិត្យជាក់ស្តែងរាល់ឧបករណ៍ទំាងអស់ ដោយបានពិនិត្យឃើញថា នៅ​​ថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញាឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ អាច​ដំណើរ​ការ​ហោះហើរ សាកល្បង ដើម្បីត្រួតពិនិត្យ​ឧបករណ៍បញ្ជាការហោះហើរបាន​ដោយ​មិន​មាន​បញ្ហា​រាំង​ស្ទះ​ទេ​ ហើយការកំណត់ឱ្យហោះហើរសាកល្បងនេះ ត្រូវធ្វើឡើងចំនួន២ដង ដោយលើកទី១ មាន​រយៈ​ពេល​៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញា និងលើកទី២ មានរយៈពេ​ល​៦​ថ្ងៃ ​ដោយចាប់ពីថ្ងៃទី២៣កញ្ញា ដល់ថ្ងៃទី២៨កញ្ញាក្នុងឆ្នាំ២០២៤នេះដូចគ្នា ដើម្បីធ្វើ​តេស្ត​ឱ្យ​បាន​រួច​រាល់ មុនថ្ងៃដាក់ឱ្យដំណើរការហោះហើរជាផ្លូវការ នៅឆមាសទី១ឆ្នាំ២០២៥ និងដើម្បី​ឱ្យ​ប្រាកដ​ មុនថ្ងៃដាក់ឱ្យដំណើរហោះហើរការផ្លូវការ។

ចំណែកឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន បាន​បន្ថែម​ថា មកដល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិតេជោ បាន​សម្រេច​ការ​សាង​សង់​បាន​ប្រមាណ​ជិត ៩០%ហើយ ហើយអាកាសយានដ្ឋាន​អន្តរជាតិ​មួយ​នេះ​នឹង​ចំណាយ​ទឹក​ប្រាក់​ក្នុង​ការ​សាងសង់​ប្រមាណ១៥០០លានដុល្លារ លើទំហំផ្ទៃដីជាង ២ពាន់៦០០ហិកតា និងជាអាកាស​យានដ្ឋាន​អន្តរជាតិលំដាប់ 4F អាចទទួលយន្តហោះធំៗចុះចតបានគ្រប់ប្រភេទ៕ អត្ថបទ៖ គង់ រ៉េន


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm