អាជ្ញាធរ​រាជធានី ត្រៀម​លក្ខណៈ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​វិធាន​ការ​ការពារកូវីដ-១៩ ពេល​ដាក់បិណ្ឌ និង​ភ្ជុំបិណ្ឌ

2021/09/21 12:48:15 am        380

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានីភ្នំពេញ ត្រៀម​លក្ខណៈការពារសន្តិសុខសណ្តាប់​ធ្នាប់ និងវិធាន​ការការ​ពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យ​ដាក់​បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំង​មានសមត្ថកិច្ច​ទាំង​អស់​ចំណុះ​ឲ្យ​គណៈ​បញ្ជា​ការ​ឯកភាពរាជធានី​ភ្នំពេញ​ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យបានល្អ ជា​មួយ​ការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុ​ត ​ជុំវិញ​វិធាន​ការ​ការពារជំងឺកូវីដ-១៩ នៅក្នុង​ពិធី​បុណ្យ​ដាក់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

ការ​ជំរុញរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និង​សំឡេង​ផ្ទាល់​របស់​គណៈ​បញ្ជាការឯក​ភាព​រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

​ឯកឧត្ដម ឃួង ស្រេង បាន​មានប្រសាសន៍​ថា កង​កម្លាំងមានសមត្ថកិច្ច ដែលមាន​តួនាទី​អនុវត្ត​ការ​ងារ​ក្នុង​កិច្ចការពារសន្តិសុខ សុវត្ថិ​ភា​ព​​​​ជូនប្រជាពល​រដ្ឋនៅ​ក្នុង​ពិធី​បុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ខាង​មុខ ត្រូវតែមានការ​ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់​បំផុត ចំពោះ​ការឆ្លងជំងឺ​កូវី​ដ​-១៩ ត្រូវ​ចេះការពារខ្លួនឯង បើ​ទោះបី មានបទពិសោធន៍នាពេលកន្លងមកហើយក្តី​។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ ឯកឧត្ដម ឃួង ស្រេង ក៏​បាន​ណែនាំឲ្យប្រធានមន្ទីរធម្មការ និងសាសនារាជ​ធានី​ភ្នំពេញ ត្រូវកោះប្រជុំជា​មួយ​គ​ណៈ​កម្មការ អាចារ្យវត្តទាំង១៥១វត្តនៅក្នុងរាជធានីភ្នំពេញ ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើ​យ៉ា​ងណា​មិនឲ្យមាន​ហានិភ័យ​នៃ​ការ​ឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជំបិណ្ឌ ដែលនឹងឈានចូល​មក​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​​នេះ ដោយក្នុងវត្តនីមួយៗនៅតាមក្លោងទ្វារវត្តត្រូវមានបាញ់អាកុល និងវាស់កម្ដៅ។

ពាក់​ព័ន្ធនិងជំងឺកូវីដ-១៩នេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយ​ការ​ចាក់​វ៉ាក់​សាំង​ជូនពលរដ្ឋនៅរាជធានីភ្នំពេញ និង​បច្ចុប្បន្ន​កំពុង​ចាក់វ៉ាក់សាំង ជូនកុមារ​អាយុពី ០៦ឆ្នាំ ដល់ក្រោម ១២​ឆ្នាំនេះ ឃើញថា ការឆ្លងជម្ងឺកូវីដ-១៩ បានថយចុះ​យ៉ាង​ខ្លាំង​នៅ​ភ្នំ​ពេញ ដែលធ្វើឲ្យ​យើង​អាច​ដើរ​ទៅមុខជាជំហានៗ ក្នុងនោះ មានការធ្វើចរាចរណ៍ឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ បើកឲ្យ​ដំណើរ​ការ​រោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះបានបើកសាលារៀនថ្នាក់អនុវិទ្យាល័យ និង​វិទ្យា​ល័យឡើងវិញថែមទៀត។ នេះ​ជា​លទ្ធ​ផល នៃ​ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

​ក្នុង​កិច្ចប្រជុំនោះដែរ ឯកឧត្ដមអភិបាល ក៏ណែនាំស្នងការរាជធានីភ្នំពេញ ត្រូវណែនាំ​កង​កម្លាំង​បន្ថែម​ដើម្បី​ជៀស​បានពី​ការ​ឆ្លង​ជំងឺ​កូវីដ​​-១៩នេះដល់កងកម្លាំង បន្ថែមពីលើនេះទៀត កង​កម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ត្រូវល្បាត មើល​ថែរក្សាសម្បត្តិសា​ធារណៈ​របស់រដ្ឋ ត្រូវការពារ​ឲ្យបាន​ដោយ​មិនឲ្យមានអំពើចោរកម្ម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm