ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង បានក្លាយជា «វិន័យក្នុងកីឡានយោបាយ» សម្រាប់សហរដ្ឋអាមេរិក។

លោកបាននិយាយថា៖«មានអារម្មណ៍ច្បាស់លាស់ថា ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង បានក្លាយជាប្រភេទនៃ វិន័យនៅក្នុងកីឡានយោបាយសម្រាប់សហរដ្ឋអាមេរិក»។ «គួរកត់សម្គាល់ថា ការប៉ុនប៉ងកាន់តែច្រើន ឡើងៗ ត្រូវបានធ្វើឡើង ដើម្បីដាក់សម្ពាធមិនត្រឹមតែលើប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងលើប្រទេសទីបីផងដែរ»។
តាមគំនិតរបស់លោក វិធានការបែបនេះ នឹងបង្ហាញជាថ្មីម្តងទៀតពីហានិភ័យនៃប្រព័ន្ធដែលផ្តោតលើប្រាក់ដុល្លារ ដល់សហគមន៍ពិភពលោក។
លោក Antonov បានបន្ថែមថា៖«វិធានការទាំងអស់ នឹងធ្វើឲ្យគំនិតនេះកាន់តែរឹងមាំដែលត្រូវបានចែករំលែកដោយផ្នែកដែលមានគំនិតច្បាស់លាស់នៃសហគមន៍អន្តរជាតិថា ប្រព័ន្ធដែលផ្តោតទៅលើប្រាក់ដុល្លារនេះ ពិតជាមានហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់។ [ជំហានបែបនេះ] ជំរុញឲ្យមានការ ចាប់អារម្មណ៍លើបណ្តាញជំនួសផ្សេងៗសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពន្លឿនការផ្លាស់ប្តូរទៅជាពហុប៉ូល»។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនដឹកជញ្ជូនតាម សមុទ្រឥណ្ឌា ក្រុមហ៊ុន Gotik Shipping Co និង Plio Energy Cargo Shipping ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងគម្រោង Arctic LNG-2 របស់ក្រុមហ៊ុនផលិតប្រេងNovatekនៃប្រទេសរុស្ស៊ី។