រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយធនាគារRBC ថា ការរំពឹងទុកអំពីផែនការដែលត្រូវបានសង្ស៏យរបស់ចិន ក្នុងការបង្ខំឲ្យរុស្ស៊ីសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ដោយបង្កើតឧបសគ្គសម្រាប់ការទូទាត់ប្រាក់ គឺជារឿងមិនពិត។
នៅពេលសួរថាតើលោកសង្ស័យថា ការលំបាកក្នុងការទូទាត់រវាងរុស្ស៊ី និងចិន អាចជាលទ្ធផលនៃផែនការបែបនេះឬអត់ លោកបានឆ្លើយថា «មិនពិតនោះទេ»។
ប្រមុខការទូតរុស្ស៊ីរូបនេះ បាននិយាយថា៖«បញ្ហានេះ ត្រូវបាននិយាយដោយអ្នកដែលចង់ឲ្យរុស្ស៊ីទទួលយកឱសានវាទដូចរូបមន្តរបស់លោក ហ្ស៊េឡិនស្គី»។
លោកប្រមុខការទូតរុស្ស៊ី បានសង្កត់ធ្ងន់ថា មនុស្សម្នាក់ គួរតែមានចក្ខុវិស័យច្បាស់លាស់អំពីរូបភាពពិភពលោក នៅទីនេះ ដោយសារសេដ្ឋកិច្ចចិន មានទំនាក់ទំនងរឹងមាំជាមួយសេដ្ឋកិច្ចអាមេរិក។
លោក ឡាវរ៉ូវ បានពន្យល់ថា៖«ឥឡូវនេះ មនុស្សគ្រប់គ្នាកំពុងស្វែងរកឱកាសថ្មីៗ ប៉ុន្តែសេដ្ឋកិច្ចដ៏ធំនៃ សាធារណៈរដ្ឋប្រជាមានិតចិ នដែលមានពាណិជ្ជកម្មសំខាន់ជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ជាទូទៅពឹងផ្អែកលើពួកគេច្រើនជាងប្រទេសរបស់យើងទៅទៀត។ ប្រទេសចិន នឹងកាត់បន្ថយការពឹងផ្អែកបន្តិចម្តងៗ ខណៈដែលទទួលយកកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់ខ្លួនដែលនឹងរួចផុតពីរឹតត្បិតណាមួយនោះ»។
មុននេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី លោក Zhang Hanhui បានប្រាប់សារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង អាចដោះស្រាយបញ្ហាបច្ចុប្បន្នទាក់ទងនឹងប្រតិបត្តិការធនាគារដោយជោគជ័យ។