ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (WAFA) នៅថ្ងៃសុក្រ (ទី៦ ខែកញ្ញា) នេះ បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានដកខចេញពីទីក្រុងជេនីន ( Jenin) និងជំរំជនភៀសខ្លួន នៅទីនោះ បន្ទាប់ពីបានបញ្ចប់ការលុកលុយដោយហិង្សា» រយៈពេល ១០ថ្ងៃ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ២១នាក់ ត្រូវបានសម្លាប់ នៅក្នុងទីក្រុងជេនីន និងជំរំជនភៀសខ្លួន។
ជាមួយគ្នានេះ អ្នកសារព័ត៌មានរបស់បណ្ដាញសារព័ត៌មាន Reuters ម្នាក់ បានប្រាប់ឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរទាំងស្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម Facebook ក្រសួងការបរទេសប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានផ្លាស់ប្ដូរតំបន់កាន់កាប់វេសបែងឲ្យកា្លយជាតំបន់រងការខូចខាត និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដូចតំបន់តំបន់ហ្កាហ្សាស្ទ្រីប ដូចដែលបានបង្ហាញដោយស្ថានភាព នៅក្នុងទីក្រុងជេនីន និង Tulkarm និងជំរំជនភៀសខ្លួន នៅទីនោះ៕