
ភ្នំពេញ៖ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំងព្រះរជ្ជទាយាទ “Prince Héritier” ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយ មានសិទ្ធិអំណាចចាត់តាំងព្រះរជ្ជទាយាទឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ចេញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
ការចេញនូវសេចក្ដីប្រកាសព័ត៌មាននេះ គឺតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗកន្លងមកនេះថា មានព្រះអង្គម្ចាស់រជ្ជទាយាទ “Prince Héritier” នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គ បានដាក់ស្នើសុំទិញក្លិបបាល់ទាត់ AS Saint-Etienne របស់ប្រទេសបារាំងក្នុងតម្លៃមួយរយលានអឺរ៉ូ៕ ដោយ៖ គង់ ឌិន
