៥ឆ្នាំមកនេះ មជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង បានព្យាបាលកុមារ គ-ថ្លង់ ពីកំណើត បានចំនួនជាង៥០នាក់

2024/09/06 11:01:28 pm        154

ភ្នំពេញ ៖ ៥ឆ្នាំកន្លងមកនេះ ក្រុមការងារគ្រូពេទ្យនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង បានវះកាត់ព្យាបាលកុមារ គ-ថ្លង់ ពីកំណើត បានចំនួនជាង ៥០នាក់ ដោយជោគជ័យ ១០០% ដែលអាចឱ្យស្តាប់ឮសម្លេង និយាយបាន និងមានទំនាក់ទំនងទៅកាន់ពិភពលោកបាន។

​លោកសាស្រ្តាចារ្យ Choi Jae-young (ជុង ជេ យ៉ុង) មកពីមន្ទីរពេទ្យ Severance នៃប្រទេសកូរ៉េ បានលើកឡើង ក្នុងពិធីខួបគម្រប់ ៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង SEVERANCE និង KT នៃកី្តសង្ឃឹម នៅកម្មវិធីគាំទ្រការវះកាត់ និងស្តារនីតិសម្បទាសំរាប់កុមារ គ-ថ្លង់, នៅមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា កាលពីឆ្នាំ២០១៩ មនី្ទរពេទ្យព្រះអង្គឌួង បានសហការជាមួយមន្ទីរពេទ្យ Severance និងKT នៃកី្តសង្ឃឹម ដោយបង្កើតបានមជ្ឈមណ្ឌលមនី្ទរពេទ្យព្រះអង្គឌួង ដោយសំខាន់លើការវះកាត់ និងស្តារនីតិសម្បទាសំរាប់កុមារ គ-ថ្លង់។ កុមារទាំងអស់ ដែលទទួលបានវះកាត់ព្យាបាល គ-ថ្លង់ និងហ្វឹកហាត់ជាច្រើន នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង បានធ្វើឲ្យកុមារទាំងនោះ អាចស្តាប់ឮសម្លេងរបស់ឪពុក ម្តាយ អាណាព្យាបាល របស់គាត់ និងអាចស្តាប់ឮសម្លេងនៅមជ្ឈដ្ឋានខាងក្រៅបាន។ ដូច្នេះធ្វើក្រុមគ្រួសាររបស់គាត់ មានកី្តសង្ឃឹមយ៉ាងខ្លាំង។ ជាពិសេសក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ អ្នកគ្រូបង្ហាត់បង្រៀនដល់កុមារ គ-ថ្លង់ ធ្វើឲ្យកុមារ មានកី្តសង្ឃឹមថ្មី និងអាចនិយាយបានបន្ថែមទៀតផងដែរ។

ចំណែកលោក Oh Tae-seong (អូ ថេ ស៊ុង)នាយកក្រុម KT ESG នៃប្រទេសកូរ៉េ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំ ធ្វើកុមារកម្ពុជា មានកី្តសង្ឃឹមថ្មី ហើយឲ្យកុមារ មានទំនាក់ទំនងជាមួយពិភពលោកបាន។ លោកប្តេជ្ញាបន្តឧបត្ថម្ភ និងផ្គត់ផ្គង់ ជួយដល់កុមារកម្ពុជា ឲ្យទទួលបានការវះកាត់ព្យាបាល គ-ថ្លង់ ជោគជ័យ។

ទន្ទឹមគ្នានោះដែរអាណាព្យាបាលដែលមានកូនៗ គ-ថ្លង់ពីកំណើត ក្រោយទទួលបានការវះកាត់ព្យាបាល គ-ថ្លង់ ពីក្រុមគ្រូពេទ្យជំនាញនៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងរួមគ្នាថា គាត់គ្រប់រូបដែលមានកូនកើតមក គ-ថ្លង់ មិនអាចនិយាយ និងស្តាប់ឮសម្លេងបានតាំងពីកំណើតមកនោះ ពិតជាមានអារម្មណ៍ពិបាកចិត្ត និងអាណិតកូនខ្លាំងណាស់។ ប៉ុន្តែសូមផ្តាំផ្ញើដល់មាតា បិតា អាណាព្យាបាល កុំបាក់ទឹកចិត្ត យើងអាចមកទទួលសេវាព្យាបាលគ-ថ្លង់ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួងបាន។

នាឱកាសនោះលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា កាលពីប្រាំឆ្នាំមុន យើងបានចាប់ផ្តើមកម្មវិធីការវះកាត់កុមារ គ-ថ្លង់ និងការស្ថារនីតិសម្បទាសំរាប់ កុមារ គ-ថ្លង់ បន្ទាប់ពីទទួលការវះកាត់រួច ដើម្បីនាំមកនូវក្តីសង្ឃឹម និងការព្យាបាលដល់កុមារ គ-ថ្លង់ ពីកំណើត។ តាមរយៈការលះបង់របស់បុគ្គលិករបស់យើង ការគាំទ្រឥតងាករេរបស់ឪពុកម្តាយ និងការសហការដ៏មានតម្លៃជាមួយដៃគូរបស់យើងពី KT និងមន្ទីរពេទ្យ Severance នៅប្រទេសកូរ៉េ យើងបានបើកកម្មវិធីនេះឱ្យក្លាយជាការពិត។ ខួបនេះមិនមែនគ្រាន់តែជាការប្រារព្ធពិធីឡើយ តែក៏ជាការអបអរសាទរជីវិតកុមារដែលបានយកឈ្នះលើឧបសគ្គ និងមានអនាគតដ៏ភ្លឺស្វាង។ កុមារគ្រប់រូបដែលឮពិភពលោកកាន់តែច្បាស់ មាតាបិតាគ្រប់រូបដែលឃើញពីវឌ្ឍនភាពរបស់កូនពួកគេ និងបុគ្គលិកគ្រប់រូបដែលបានរូបចូលរួមកិច្ចការនេះ គឺជាសក្ខីភាពយាងពិតប្រាកដ។

ជាចុងក្រោយលោកសាស្ត្រាចារ្យរង លូ លីឃាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរបស់យើង គឺKT និងមន្ទីរពេទ្យ Severance ដែលបានផ្តល់ទាំងអ្នកជំនាញ ទាំងធនធាន និងចិត្តសប្បុរស ក្នុងការដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យ នៃមជ្ឈមណ្ឌលនេះ។ យើងរួមគ្នាកសាងមិនត្រឹមតែជាកន្លែងមួយប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃក្តីសង្ឃឹម សម្រាប់គ្រួសារជាច្រើនផងដែរ។ ហើយសូមឱ្យមជ្ឈមណ្ឌលនេះបន្តរីកចម្រើន និងបន្តជាកន្លែងមួយដែលផ្តល់ក្តីសង្ឃឹមដ៏ភ្លឺស្វាង សម្រាប់កុមារ គ-ថ្លង់៕

 អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm