អតីតអភិបាលក្រុងហ្វីលីពីនទៅដល់ទីក្រុងម៉ានីល បន្ទាប់ពីនិរទេសពីឥណ្ឌូនេស៊ី

2024/09/06 11:06:40 pm        68


អតីតអភិបាលក្រុងហ្វីលីពីន លោកស្រី Alice Guo ដែលត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយក្រុមជនខិលខូចចិន និងសម្ងាតលុយកខ្វក់ជាង ១០០លានប៉េសូ (១,៧៩លានដុល្លារអាមេរិក) បានទៅដល់ទីក្រុងម៉ានីលហើយ នៅព្រឹកថ្ងៃសុក្រ (ទី៦ ខែកញ្ញា) បន្ទាប់ពីត្រូវបាននិរទេសពីប្រទេសឥណ្ឌូនេស៊ី។

លោកស្រី Guo ដែលត្រូវបានគេស្គាល់ផងដែរថា ជាជនជាតិចិន ឈ្មោះ Guo Hua Ping ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ (ទី៤ ខែកញ្ញា) បន្ទាប់ពីចាកចេញពីហ្វីលីពីន កាលពីខែកក្កដា។ លោកស្រីត្រូវបានព្រឹទ្ធសភាហ្វីលីពីនតាមស្វែងរក ដោយសារបដិសេធមិនបង្ហាញខ្លួន មុនមានការស៊ើបអង្កេតរបស់សភាទៅលើការចោទប្រកាន់ពីការមានទំនាក់ទំនងឧក្រិដ្ឋកម្មរបស់ខ្លួន។

ភ្នាក់ងារអនុវត្តច្បាប់ហ្វីលីពីន ក្នុងនោះរួមទាំងក្រុមប្រឹក្សាប្រឆាំងការសម្អាតលុយកខ្វក់ (AMLC) ផងដែរ បានដាក់ពាក្យបណ្តឹងជាច្រើនករណីទៅក្រសួងយុត្តិធម៌ ទាក់ទងនឹងការសម្អាតលុយកខ្វក់ប្រឆាំងនឹងលោកស្រី Guo និងមនុស្ស ៣៥នាក់ផ្សេងទៀត។

លោកស្រី Guo ដែលនិយាយថា ខ្លួនជាពលរដ្ឋហ្វីលីពីនដោយកំណើត បានបដិសេធការចោទប្រកាន់នេះដោយហៅការចោទប្រកាន់ទាំងនោះថា ជាគំនិតព្យាបាទ។ កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា) ការិយាល័យអន្តោប្រវេសន៍របស់ទីក្រុងហ្សាការតា បាននិយាយថា លោកស្រីត្រូវបាននិរទេសចេញពីប្រទេសឥណ្ឌូនេស៊ី ពីបទបំពានច្បាប់អន្តោប្រវេសន៍។

អតីតអភិបាលក្រុងរូបនេះ បានទៅដល់ទីក្រុងម៉ានីលតាមយន្តហោះឯកជនមួយ អមដោយអាជ្ញាធរអនុវត្តច្បាប់ហ្វីលីពីន ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេស គឺលោក Benjamin Abalos Jr ដែលបានទទួលយកលោកស្រីពីអាជ្ញាធរឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា កាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm