នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងនាថ្ងៃសុក្រនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងប្រទេសជិតខាងទាំង ២ ។
ក្រោយជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លោក Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្យាយាមផ្លាស់ប្តូរគំនិតនៅក្នុងទំនាក់ទំនងដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ពួកគេ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ស្របពេលកើតមានជម្លោះការទូតដ៏ជូរចត់ និងបញ្ហាពាណិជ្ជកម្ម ជុំវិញការកាន់កាប់របស់ជប៉ុនលើកូរ៉េខាងត្បូង ចាប់ពីឆ្នាំ ១៩១០ រហូតដល់ ឆ្នាំ ១៩៤៥ឆ្នាំ ។
យោងតាមការអះអាងរបស់ការិយាល័យលោក Yoon បានឲ្យដឹងថា មេដឹកនាំទាំង ២នឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចខិតខំរបស់ពួកគេផងដែរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ និងពិភាក្សាលើវិធីសាស្រ្តពង្រឹងភាពជាដៃគូរបស់ពួកគេ ។
លោក Yoon និងលោក Kishida មាននូវជំនួបកំពូលនៅរសៀលថ្ងៃសុក្រ ហើយគេរំពឹងថា លោក Kishida នឹងវិលត្រឡប់ទៅកាន់ទីក្រុងតូក្យូវិញនៅថ្ងៃសៅរ៍ស្អែកនេះ ៕