ក្រុមអាជ្ញាក្នុងស្រុក និយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ីស្រាអែលកាលពីយប់កន្លងទៅ បណ្តាលឲ្យកើតមានអគ្គិភ័យ ហើយបណ្តាលឲ្យមនុស្សយ៉ាងហោច ៥នាក់ រងរបួសនៅទូទាំងប្រទេស ។
ក្រុមអាជ្ញាធរក្នុងតំបន់ Lviv និយាយថា បំណែកយានដ្រូន បានធ្លាក់លើតំបន់ឧស្សាហកម្ម បណ្តាលឲ្យរថយន្តធំ ៤គ្រឿង រងការឆាបឆេះ ។
ក្រុមពន្លត់អគ្គិភ័យមានគ្នា ៣២នាក់ បានពន្លត់ភ្លើងដោយជោគជ័យគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ហើយអភិបាលតំបន់ Lviv រាយការណ៍ថា គ្មានអ្នករងរបួសនោះទេនៅក្នុងការវាយប្រហារលើកនេះ ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន បញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានពន្លត់អណ្តាតភ្លើងនៅក្នុងរថយន្តធំ ។
ក្រុមអាជ្ញាធរ និយាយថា បំណែកយានដ្រូន បានធ្លាក់លើភូមិ Murovane ស្ថិតតំបន់ជាយក្រុង Lviv ៕