ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្ស៊េឡិនស្គី បាននិយាយជាថ្មីម្តងទៀតថា លោកបានពឹងផ្អែកលើការចូលរួមរបស់ទីក្រុងមូស្គូ នៅក្នុងសន្និសីទស្តីពីដំណោះស្រាយនៅអ៊ុយក្រែនលើកទី២។
លោកបាននិយាយក្នុងបទសម្ភាសមួយទៅកាន់សារព័ត៌មាន NBCថា៖ «ក្រុមតំណាងរុស្ស៊ី ត្រូវតែមានវត្តមាននៅទីនោះ។ «យើងយល់ថា វាពិតជាពិបាកណាស់ ក្នុងការបញ្ចប់សង្គ្រាមតាមផ្លូវការទូត ដោយគ្មានការចូលរួមពីភាគីរុស្ស៊ីនោះ»។
សន្និសីទស្តីពីអ៊ុយក្រែន ត្រូវបានប្រារព្ធឡើងនៅទីក្រុង Burgenstock ប្រទេសស្វ៊ីស នៅថ្ងៃទី ១៥ និង ១៦ ខែមិថុនា តាមគំនិតផ្តួចផ្តើមរបស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រទេសនេះ មិនត្រូវបានគាំទ្រដោយប្រទេសអាមេនី បារ៉ែន ប្រេស៊ីល កូឡុំប៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ ហ្ស៊កដានី លីប៊ី ម៉ិកស៊ិ ក រ្វ៉ាន់ដា អារ៉ាប៊ីសាអ៊ូឌីត អាហ្រ្វិកខាងត្បូង ថៃ និងអារ៉ាប់រួម។ ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចួលរួមទេ។ គណៈប្រតិភូមកពីប្រទេសជាច្រើនទៀត មិនបានចូលរួមទេ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova សន្និសីទនេះ គឺជាការបរាជ័យទាំងស្រុង។ អ្នកស្រី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំបែបនេះ មិនអាចជាមូលដ្ឋានសម្រាប់សន្តិភាពយូរអង្វែងបានទេ។