លោក James Stavridis អតីតមេបញ្ជាការសម្ព័ន្ធមិត្តជាន់ខ្ពសនៃអង្គការណាតូ បាននិយាយថា ក្រុមហាម៉ាស បានប្រើប្រាស់ផ្លូវរូងក្រោមដីរបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីបង្កើតសមរភូមិដ៏លំបាកសម្រាប់អ៊ីស្រាអែល ដោយផ្តល់មេរៀនអំពីអ្វីដែលជម្លោះយោធានាពេលអនាគត អាចនឹងកើតឡើងនោះ។
នៅក្នុងអត្ថបទមួយសម្រាប់សារព័ត៌មាន Bloomberg លោកបានសរសេរថា ធាតុសំខាន់បំផុតនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនមែនជាអាវុធ និងកម្លាំងមនុស្សទេ ប៉ុន្តែជាផ្លូវរូងក្រោមដីជាង ៦០០ គីឡូម៉ែត្រដែលត្រូវបានគេបង្កើតឡើង នៅក្រោមតំបន់ហ្កាហ្សា។
យោងតាមលោក Stavridis អគារក្រោមដីត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមអស់ជាច្រើនឆ្នាំ ប៉ុន្តែឥឡូវនេះពួកវាទាំង កាន់តែទំនើបជាងមុនទៅទៀត។
លោកបាននិយាយថា៖«កងទ័ពហាម៉ាស បានប្រឹងបែងបង្កើតសមរភូមិខុសគ្នាទាំងស្រុងពីការប្រយុទ្ធបែបប្រពៃណីនៅលើដីនោះ»។