ព័ទ្ធជុំវិញដោយកម្ទេចកម្ទី និងអគារបំផ្លិចបំផ្លាញ ក្មេងៗនៅទីក្រុង Khan Younis តំបន់ហ្កាហ្សាស្រ្ទីទទួលបានភាពសប្បាយរីករាយរបស់ពួកគេ ដែលបានផ្តល់ជូនដោយអង្គការក្រៅរដ្ឋាភិបាលរបស់បារាំង ។

អង្គការគ្រូពេទ្យពិភពលោក បានផ្តល់ភាពសប្បាយរីករាលដល់ក្មេងៗ ជាមួយនឹងបទចម្រៀង និងការរាំកម្សាន្ត នៅក្រៅយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង ។
លោក Mohammed Nasman គឺជាអ្នកតំណាងអង្គការគ្រូពេទ្យពិភពលោក បានឆ្លុះបញ្ចាំងពីការផ្តោតសំខាន់ទ្វេដងលើកិច្ចខិតខំរបស់ពួកគេ ។

លោកនិយាយថា ក្មេងៗត្រូវការអារម្មណ៍ធូរស្រាលផ្នែកផ្លូវចិត្តមួយនេះ បន្ថែមពីលើការផ្តល់វ៉ាក់សាំង ។ វានឹងជួយបន្ធូរបន្ថយសំពាធផ្លូវចិត្ត និងបញ្ហាគំនាបផ្លូវចិត្តដែលពួកគេឆ្លងកាត់ អំឡុងសង្រ្គាមរយៈពេលជាង ៣០០ថ្ងៃកន្លងមកនេះ ។
កម្មវិធីកម្សាន្តសប្បាយនេះ រួមមានទាំងការសម្តែងរបស់ត្លុក ការលេងហ្គេម និងការកម្សាន្ត ដែលត្រូវបានរៀបចំឡើង ដើម្បីផ្តល់ភាពសប្បាយរីករាលដល់ក្មេងៗ ស្របពេលមានជម្លោះ ។
អ្នកស្រី Ayat Tabsh គឺជាសមាជិកចិត្តសាស្រ្តរបស់អង្គការគ្រូពេទ្យពិភពលោក និយាយថា ប៉ុន្តែកម្មវិធីនេះ រៀបចំឡើងមិនថាមិនមានហានិភ័យនោះទេ ។
អ្នកស្រីបន្តថា មាននូវក្តីបារម្ភពេលដែលខ្ញុំលេងជាមួយក្មេងៗ ពីព្រោះថា កន្លែងនេះ អាចនឹងរងការផ្លោងគ្រាប់កាំភ្លើងគ្រប់ពេលវេលាទាំងអស់ ៕

