ទ័ព​មួក​ខៀវ​កម្ពុជា​មកពី​ប្រទេស​ម៉ាលី ​មាន​សុខ​ភាព​ល្អ​ធម្មតា​ទាំងអស់ ​ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​១២​ថ្ងៃ​មកនេះ

2021/04/27 09:59:58 am        29

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ច​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បញ្ជូន​កង​កម្លាំ​ង​រក្សា​សន្តិភាព ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សុខភាព​ និង​នាំ​យក​អំណោយ​ម្ហូបអាហារ​ជូន​យោធា​មួក​ខៀវ​ដែល​បាន​ធ្វើ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កម្លាំង​រក្សា​សន្តិភាព ស្រុក​ឧត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។


នៅ​ក្នុង​អំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​កងទ័ព​មួក​ខៀវ ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​មានប្រសាសន៍ថា ​ មកដល់​ថ្ងៃទី​២៥ ​ខែកញ្ញា ​នេះ ​កងកម្លាំង​ទ័ព​មួក​ខៀវ​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព ​មកពី​ប្រទេស​ម៉ាលី ​គឺ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ​បាន​ចំនួន​១២​ថ្ងៃ ​ហើយ​នៅថ្ងៃនេះ​ដែរ ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក ​ក៏បាន​អញ្ជើញ​មក​យក​សំណាក ​បងប្អូន​ទៅ​ពិនិត្យ​ជា​លើក​ទី​២ ហើយ​នៅ​សល់​តែ​២​ថ្ងៃ​ ទៀត​ប៉ុណ្ណោះ ​រំពឹងថា ​បងប្អូន​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទាំងអស់គ្នា​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ទោះយ៉ាងណា​សម្រាប់​បងប្អូន​កងកម្លាំង​មួក​ខៀវ​ដែល​នឹង​ចេញទៅ​ផ្ទះ​នោះ​ គឺ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​ចំនួន​១៤​ទៀត ​ដើម្បី​បញ្ជាក់​អោយ​ច្បាស់​ថា ខ្លួន​ពិតជា​គ្មាន​ករណី​មេរោគ​COVID-19 នៅក្នុង​ខ្លួន​។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា សម្រាប់​ការ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ហើយ​នៅ​សល់តែ​២​ថ្ងៃ​ទៀត​នេះ គឺ​វា​ហាក់ដូច​ជា ​មាន​រយៈពេល​យូរ​សម្រាប់​បងប្អូន តែ​ទោះយ៉ាងណា ឯកឧត្តម ​ក៏បាន​កោតសរសើរ​ទឹកចិត្ត​កងកម្លាំង​មួក​ខៀវ ​ដែល​បាន​ខិតខំ​ស្វែងរក​សន្តិភាព​ជូន​ពិភពលោក​ និង​ស្វែងរក​ស្នាដៃ​កិត្តិយស​ជូន​ដោយ​លំបាក​នេះ​។​ ម្យ៉ាងទៀត​សម្រាប់​ការ​ស្នាក់នៅ​នៅទីនេះ ​គឺ​យើង​ស្នាក់នៅ​ក្នុងប្រទេស​ដែល​មាន​សុខសន្តិភាព ​ហើយ​យើង​មិនមាន​ការភ័យខ្លាច​ដូច​នៅក្នុង​ប្រទេស​ម៉ាលី​នោះទេ ។

ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម ប្រាក់ សុខុន ​ក៏បាន​ថ្លែង​ផងដែរ​ថា​ ដោយសារ​អំឡុង​ពេលនេះ ​ពិភពលោក មាន​កើត​ករណី​COVID-19​នេះ ដូចនេះ សម្រាប់​ការ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ក្រោយៗ​នេះ​ទៀត ​យើង​នឹង​ជ្រើសរើស​យក​តែ​កង​យោធា​វ័យក្មេង ​បញ្ជូន​ចូលរួម​បំពេញបេសកកម្ម​រក​សន្តិភាព​នៅក្រៅ​ប្រទេស​។

នាយ​ឧ​ត្ត​ម​សេនីយ៍​ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បាន​អោយដឹង​ដែរ កាលពី​យប់​ថ្ងៃទី​១៣ ​ខែកញ្ញា​កន្លងមក​ទៅនេះ ​កង​យោធា​មួក​ខៀវ​កម្ពុជា ​ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី ​ចំនួន​១៣៩​នាក់​ ក្នុងនោះ​មាន​នារី​១១​នាក់ ​ផងដែរ ​បានធ្វើ​អញ្ជើញ​ត្រឡប់​មកដល់​មាតុភូមិ​កម្ពុជា ​ហើយ​កាលពី​អំឡុង​ពេល​ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​ក្រសួងសុខាភិបាល ​បាន​យក​សំណាក​លើកដំបូង ​បាន​ពិនិត្យ​ឃើញថា ពុំ​មាន​កង​យោធា​មួក​ខៀវ​ណា​ម្នាក់​មាន​ករណី​ឆ្លង​មេរោគ​COVID-19​ នោះទេ ​ហើយ​កងកម្លាំង​ទាំង​អស់នេះ​ក៏បាន​តម្រូវ​អោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។

ឯកឧត្តម សែម សុវណ្ណនី បន្តថា សម្រាប់​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក ​មជ្ឈមណ្ឌល​ជាតិ​បាន​រៀបចំ​បាន​បែងចែក​អោយ​ចំ​នួន​៤៥​នាក់​ស្រី​ម្នាក់ ​ត្រូវបាន​រៀបចំ​អោយ​មក​ស្នាក់នៅ​អាគារ​ច​ត្តា​ឡី​ស័ក ​នៅ​វិទ្យាស្ថាន​ហ្វឹក​ហ្វឹក​កម្លាំង​រក្សា​សន្តិភាព ស្រុក​ឧ​ត្តុ​ង្គ ​ខេត្តកំពង់ស្ពឺ ​និង​កម្លាំង ចំនួន​៩៤​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​១០​រូប គឺ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលា​ហ្វឹកហ្វឺន​ពហុ​សាសន៍​ ACO ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ កម្ពុជា មាន​កំ​លាំង​ទ័ព​មួក​ខៀវ​កំពុង​ឈរជើង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ចំនួន​៧៨៦​នាក់ ក្នុង​នារី​៧៦​នាក់​ កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​ប្រទេស​ចំនួន​៥​រួមមាន​ ៖ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ​លី​បង់ អា​ហ្វ្រឹ​ក​កណ្តាល ​និង​ប្រទេស​ម៉ាលី ហើយ​បើ​តាម​ការបញ្ជាក់​ពី​នាយ​ឧ​ត្ត​ម សែម ​សុវណ្ណនី ​មកដល់​នេះ គ្រប់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងអស់ ​ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅក្រៅ​ប្រទេស​នោះ ពុំ​មាន​អ្នកណា​ឆ្លង​មេរោគ​ COVID-19​ នៅតាម​តំបន់​បេសកកម្ម​នោះទេ​៕

អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm