មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ដាក់ប្រើសាកល្បងប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាសនៅកម្ពុជា

2024/09/06 07:16:09 pm        547

ភ្នំពេញ ÷ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ" ដាក់ឱ្យប្រើប្រាស់សាកល្បង ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) ដើម្បី បង្កើតនូវមូលដ្ឋានជាក់លក្ខ សម្រាប់សហគ្រាសឯកបុគ្គល ឬដៃគូរ ជាពិសេសការផ្តល់ភាពងាយស្រួលដល់ស្ថានប័នរដ្ឋ ឬឯកជន ក្នុងការស្វែងរកអត្តសញ្ញាណសហគ្រាសនីមួយៗ តាមរយៈការគាំទ្រសកម្មភាពផ្សេងៗ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យ ប្រើប្រាស់សាកល្បង "ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (Electronic Know Your Business, e-KYB)" នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា រយៈពេលជាង ៤ ឆ្នាំមកនេះ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ត្រូវបានដាក់ដំណើរការ។ ថ្នាលនេះ ត្រូវបានចាត់ទុកថា ជាដំណោះស្រាយបច្ចេកវិទ្យាឌីជីថល ស្ថិតក្នុងទម្រង់ជាហេដ្ឋារចនាសម្ព័ន្ធ ហើយបានក្លាយជាថ្នាលឌីជីថលគ្រឹះ រួមរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងក្លាយជាបច្ចេកវិទ្យាឆ្អឹងខ្នងដ៏មានសក្តានុពល បើកឱកាសឱ្យប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានរបស់ ក្រសួង-ស្ថាប័ននីមួយៗតភ្ជាប់គ្នា និងចែករំលែកទិន្នន័យរវាងគ្នានិងគ្នា នៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ជំរុញការផ្តល់ សេវាអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាព នៅក្រោមក្របខ័ណ្ឌ និងគោលការណ៍ច្បាស់លាស់, តម្លាភាព និងភាពជឿទុកចិត្តបាន។

ឯកឧត្តមបណ្ឌិត បន្តថា សម្រាប់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (CamDigiKey) បានលេចរូបរាងឡើង ជាដំណោះស្រាយ e-KYC ក្នុងទម្រង់ជាយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ដោយមានការផ្ទៀងផ្ទាត់ជាមួយទិន្នន័យអត្តសញ្ញា ណកម្មរបស់ក្រសួងមហាផ្ទៃ។ ដោយឡែកការប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវ “ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB)” នេះ គឺជាការផ្សព្វផ្សាយ និងចែករំលែកនូវសមិទ្ធផលថ្មីនេះ ដែលកើតចេញពីកិច្ចសហការរួមរវាងក្រសួង ស្ថាប័ននៅក្នុង រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសមាជិកដែលមកពីវិស័យឯកជនផងដែរ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ឱ្យដឹងថា គិតត្រឹមដំណាច់ខែ សីហា ឆ្នាំ ២០២៤ នេះ, សមាជិកស្វ័យប្រវត្តិ និងមិនស្វ័យ ប្រវត្តិនៃថ្នាល CamDX សរុបមានចំនួន ៦២ ដោយក្នុងនោះសមាជិកស្វ័យប្រវត្តិក្នុងវិស័យសាធារណៈចំនួន ៣០ ជាក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល បានបញ្ចូលសេវាសាធារណៈអាទិភាពរបស់ខ្លួនដែលត្រូវការញឹកញាប់ និងជាប្រចាំចំនួន ៣១ សេវា រួចមកហើយ ហើយបាននិងកំពុងបញ្ចូលសេវាសាធារណៈចំនួន ១០ បន្ថែមទៀត។ ទន្ទឹមនេះ, សមាជិកមិនមែនស្វ័យប្រវត្តិ គឺតាមរយៈការស្នើសុំ ចូលរួមពីវិស័យឯកជន ជាពិសេសពីវិស័យហិរញ្ញវត្ថុ, ធនាគារ និងធានារ៉ាប់រង មានចំនួន ៣២ ស្ថាប័នផងដែរ៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am